កោះបាលី ឥណ្ឌូនេស៊ី៖ ហ្វតតេ ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជា ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់លើកទី៦ នៃកម្មវិធី អាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២៣ តំណាងឲ្យប្រទេសកម្ពុជាលើឆាកអាស៊ាន ក្នុងនាមជាក្រុមហ៊ុនបរិយាប័ន្នដែលល្អជាងគេបំផុត ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង និវានុវត្តន៍ ហៅកាត់ថា (MISTI)។ កម្មវិធីដ៏ឱឡារិកនេះត្រូវបានប្រព្រឹត្តិទៅនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្រោមការរៀបចំដោយក្រសួងសហប្រតិបត្តិការ និងអាជីវកម្មខ្នាតតូច និងមធ្យម នៃប្រទេសឥណ្ឌូនេស៊ី។

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ ហ្វតតេគ្រុប រួមជាមួយតំណាងក្រុមហ៊ុនពីបណ្តាលប្រទេសក្នុងអាស៊ានឡើងទទួលពានរង្វាន់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្វតតេ ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន ដែលជម្រុញដល់កំណើននៃកសិកម្ម និងធានារ៉ាប់រងសុខភាពក្នុងប្រទេសកម្ពុជា។ អាជីវកម្មបរិយាប័ន្ន ត្រូវបានគឺឲ្យនិយមន័យ ជាក្រុមហ៊ុន ឬសហគ្រាសដែលរកប្រាក់ចំណេញ និងគាំទ្រដល់សហគមន៍ជាមួយនឹងហិរញ្ញវត្ថុដែលមានកម្រិត នេះមានន័យថា ការបង្កើតឲ្យមានជាការជះឥទ្ធិពលវិជ្ជមានដល់សង្គមក្នុងមធ្យោបាយដ៏ច្នៃប្រឌិត។ បណ្ណសន្យារ៉ាប់រងដំណាំដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ Weather Index Crop insurance (WICI) របស់ហ្វតតេ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រវិស័យកសិកម្មរបស់ប្រទេសកម្ពុជា តាមរយះការធានានូវសុវត្ថិភាពហិរញ្ញវត្ថុជូនដល់កសិករ។ ក្នុងនាមក្រុមហ៊ុនចម្បងនៃប្រទេសកម្ពុជា ដែលផ្តល់សេវាធានារ៉ាប់រងកសិកម្ម ចាប់តាំងពីឆ្នាំ២០១៤មក ហ្វតតេ បានផ្តល់ជូននូវការការពារការខូចខាតទាំងឡាយណាដែលបណ្តាលមកពីគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗដូចជា ជំនន់ទឹកភ្លៀង គ្រោះរាំងស្ងួត ជាដើម​ជូនដល់ប្រជាកសិករ។

តាមរយៈភាពជាដៃគូដ៏រឹងមាំជាមួយរដ្ឋាភិបាលកម្ពុជា ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអង្គការនានា ហ្វតតេ បានត្រួសត្រាយផ្លូវឆ្ពោះទៅរកការគាំទ្រការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងការការពារហិរញ្ញវត្ថុសម្រាប់សហគមន៍មូលដ្ឋានដែលងាយរងគ្រោះ។ ហ្វតតេ បានធ្វើការយ៉ាងសស្រាក់សស្រាំជាមួយប្រជាកសិករ ក្នុងគោលបំណងកសាងនូវធានារ៉ាប់រងជលវប្បកម្ម និងគាំទ្រដល់ការរីកលូតលាស់នៃដំណាំសំខាន់ៗដូចជា ស្រូវ ស្វាយ ពោត ដំឡូងមី និងកៅស៊ូ។ ហ្វតតេ មានបំណងក្នុងការផ្តល់សិទ្ធិអំណាចជូនដល់សហគមន៍ ដោយផ្តល់ជូនពួកគាត់នូវ ការការពារហិរញ្ញវត្ថុក្នុងកាលៈទេសៈដែលមិនបានមើលឃើញទុកជាមុន។

រូបភាព

តាមការបង្ហាញរបស់លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនហ្វតតេ បានថ្លែងថា៖ “ការទទួលបាននូវពានរង្វាន់ដ៏អស្ចារ្យនិងតំណាងឲ្យក្រុមហ៊ុនហ្វតតេ នៅក្នុងកម្មវិធី ពានរង្វាន់អាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២៣ នេះ  យើងពិតជាមានមោទកភាពយ៉ាងខ្លាំងសម្រាប់ពាន់រង្វាន់ ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នដ៏ល្អបំផុតក្នុងប្រទសកម្ពុជា (Cambodia's Best Inclusive Business Company) ក្នុងឆ្នាំនេះ ហើយយើងក៏សូមសម្តែងនូវការគោរពយ៉ាងខ្ពង់ខ្ពស់ទៅកាន់ អាជីវកម្មបរិយាប័ន្នអាស៊ាន (ASEAN Inclusive Business Awards) សម្រាប់ការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់យើងកន្លងមក”។ ការកោតសសើរដ៏មានតម្លៃមួយនេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ ហ្វតតេ ក្នុងការធានាលើសុវត្ថិភាពហិរញ្ញវត្ថុរបស់បុគ្គលគ្រប់រូប និងផ្តល់សិទ្ធិអំណាចជូនដល់មនុស្សគ្រប់គ្នាសម្រាប់អនាគតដ៏ល្អប្រសើរ។ ឯកសិទ្ធិភាពតំណាងឲ្យប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ នេះផងដែរ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ បុគ្គលិក ដៃគូអាជីវកម្ម និងអតិថិជនរបស់យើងសម្រាប់ការគាំទ្រកន្លងមក។​

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ ហ្វតតេគ្រុប ជាមួយពានរង្វាន់អាជីវកម្មបរិយាប័ន្ន អាស៊ានឆ្នាំ២០២៣ តំណាងប្រទេសកម្ពុជា

លោកបានបន្ថែមទៀតថា “ការទទួលស្គាល់មួយនេះ បានជម្រុញឲ្យយើងកាន់តែមានការប្តេជ្ញាចិត្តបន្ថែមទៀត ក្នុងការបន្តបេសកកម្មឆ្ពោះទៅការពង្រីកនូវភាពកាន់តែងាយស្រួល និងដែលអាចទៅរួច សម្រាប់ការប្រើប្រាស់សេវាធានារ៉ាប់រងក្នុងប្រទេសកម្ពុជា និងឡាវ។ យើងជឿជាក់យ៉ាងមុតមាំថា មនុស្សគ្រប់រូបសាកសមនឹងទទួលបាននូវសំណាញ់ការពារសុវត្ថិភាព ហើយយើងនៅតែមានមានភាពខ្ជាប់ខ្ជួនក្នុងការបំប្លែងជំនឿនោះឲ្យក្លាយទៅជាការពិត”។

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ ហ្វតតេគ្រុប លោក ព្រូ ស៊ីថន អគ្គនាយក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ លោក នី លីហួង នាយកនៃនាយកដ្ឋានធានារ៉ាប់រងខ្នាតតូច និងកសិកម្ម និងលោកវេជ្ជបណ្ឌិត ទូច ចាន់ដារ៉ា ប្រធានជាន់ខ្ពស់ផ្នែកវាយតម្លៃហានិភ័យ

អំពី ហ្វតតេ

ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយ ចក្ខុវិស័យ ផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង- បុគ្គលម្នាក់ អាជីវកម្មមួយ ក្នុងពេល​តែ​មួយ ។ 

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ 1999, ហ្វតតេ នៅតែផ្តោតសំខាន់ ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិត និងរួមចំណែក អភិវឌ្ឍវិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ផ្តល់ជូនទាំងសេវាធានារ៉ាប់រង ទូទៅ និងសេវាធានារ៉ាប់រង​អាយុ​​ជីវិតនៅក្នុងប្រទេសកម្ពុជា និងធានារ៉ាប់រង ទូទៅក្នុងប្រទេសឡាវ ។   ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តមួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​ធានារ៉ាប់រងផ្សេងៗទៀត ។

ហ្វតតេ ក៏ជាជម្រើសដ៍ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត រង្វាន់​នូវ​រាល់ ស្នាដៃបុគ្គលិករបស់យើង និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូប អភិវឌ្ឍន៍អាជីពការងារ តាមរយៈវគ្គ​បណ្តុះ​បណ្តាល​​នានា​ទាំងក្នុង និងក្រៅស្ថាប័ន ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ : www.forteinsurance.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]