កម្សាន្ត៖ ដូចដែលដឹងស្រាប់ហើយថា Justin និង Selena គឺជាសង្សារចាស់ ដែលបានចែកផ្លូវគ្នាកសាងជីវិត​ថ្មីរៀងខ្លួន ខាងប្រុសបានរៀបការមានប្រពន្ធជាតារាម៉ូដែលដ៏ល្បីល្បាញម្នាក់ ចំណែក​ឯ ខាងស្រី បានកំពុងតែបន្ដជីវិតជាតារាចម្រៀងស្រី មម៉ាញឹកនឹងការងារសិល្បៈ។

Justin Bieber
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ងាកមកមើលអ្នកគាំទ្រវិញ នៅតែមិនអស់ចិត្ត ពួកគេតែងតែរំលឹកពីអតីតគូស្នេហ៍មួយគូនេះ បើទោះបីជា Justin Bieber និង Selena បែកគ្នាយូរឆ្នាំហើយ មានជីវិតផ្សេងគ្នាហើយក៏ដោយ។ ទន្ទឹមនឹងនោះផងដែរ ថ្មីៗនេះ Justin បានធ្វើឲ្យហ្វេនៗងាកមកចាប់អារម្មណ៍ម្ដងទៀតក្រោយលោកត្រូវបានហ្វេនសួររឿង Selena

Selena Gomez

នៅក្នុងវីដេអូ ដែលអ្នកគាំទ្រម្នាក់បានសួរទៅកាន់តារាប្រុសរូបនេះថា តើលោកបានឃើញវីដេអូថ្មីរបស់ Selena ហើយឬនៅ ចម្លើយនោះគឺ Justin គ្រវីក្បាលហើយសើច។ តាមរយៈទង្វើបែបនេះ អ្នកគាំទ្រដឹងហើយថា លោកប្រាកដជាបានឃើញវីដេអូថ្មីរបស់អតីតសង្សារចាស់របស់ខ្លួនហើយ៕

Justin Bieber
Selena Gomez

ប្រភព៖ itslifexx9

@itslifexx9 #justinbieber #selenagomez #reaction #motivation ♬ original sound - Selena Gomez
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]