កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងហូលីវូដ លោក Chris Evans ដែលត្រូវបានគេស្គាល់តាមរយៈតួអង្គ Captain America បានរៀបការជាមួយគូស្នេហ៍កាលពីចុងសប្ដាហ៍កន្លងទៅ។ ក្រឡេកមកមើលកូនក្រមុំ គឺជា​ តារាសម្ដែងស្រី Alba Baptista ដែលនាងមានអាយុត្រឹមតែ២៦ឆ្នាំតែប៉ុណ្ណោះ ចំណែកឯកូនកម្លោះវិញគឺអាយុ ៤២ឆ្នាំហើយ។

Chris Evans
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមប្រភពព័ត៌មានពី Page​ Six បាន​ឲ្យដឹងថា ពិធីមង្គលការរបស់ Chris និង Alba បានប្រារព្ធឡើងនៅឯផ្ទះរបស់ Chris ដែលជាស្រុកកំណើតរបស់លោកនៅក្នុងទីក្រុង Boston។ រីឯ ពិធីមង្គលការនេះផងដែរ ត្រូវបានរក្សាភាពឯកជនខ្លាំង ភ្ញៀវដែលចូលរួមសុទ្ធតែត្រូវចុះកុងត្រា មិនអនុញ្ញាតឲ្យយកទូរស័ព្ទចូលនោះទេ។

Chris Evans

មិនតែប៉ុណ្ណោះ តារាហូលីវូដរូបនេះ ក៏មិនបានរៀបចំធំដុំអ្វីនោះដែរ ពោលគឺលោកហៅតែភ្ញៀវសំខាន់ៗ សាច់ញាតិ មិត្តជិតស្និទប៉ុន្មានរូបប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា Chris Evans និង Alba Baptista ទើបតែបង្កាត់ភ្លើងស្នេហាបានត្រឹម១ឆ្នាំតែប៉ុណ្ណោះ ប៉ុន្ដែពួកគេបានសម្រេចចិត្តប្រើជីវិតរួមរស់នៅជាប្ដីប្រពន្ធស្របច្បាប់៕

ប្រភព៖ ចៃកុន​ JaiKon

Chris Evans និង Alba Baptista
Chris Evans និង Alba Baptista
Chris Evans និង Alba Baptista
Chris Evans និង Alba Baptista

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]