ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍ធាតុអាកាសចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
តាមរយៈសេចក្តីប្រកាស ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យមទៅបង្គួរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១-តំបន់ទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នៅរាជធានី និង បណ្តាខេត្តនៅ ភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ។ ចំណែកឯបណ្តាខេត្ត ដទៃទៀតនឹងអាចភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៣០-៤០% ។
២-តំបន់ខ្ពង់រាប៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៣០-៤០% ។
៣ -តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយនឹងផ្ទៃដីរងទឹកភ្លៀង rain of area ៥០-៧០%។
– នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រ ពីមធ្យមទៅបង្គួរ ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]