កម្សាន្ត៖ ជាការពិតណាស់ ជា ស្រីនា គឺជា Influencer ដ៏ល្បីនៅក្នុងបណ្ដាញសង្គម ដែលភាគច្រើនគេស្គាល់នាងតាមរយៈការធ្វើវីដេអូបង្ហាញអំពីស្នាដៃនៃការតុបតែងមុខ។ ថ្មីៗនេះ ស្រីនា បានបង្ហាញរូបភាពរបស់ខ្លួន២សន្លឹកប្រៀបគ្នារវាងមុខធម្មជាតិ និង មុខផាត់ហើយ។
ជាមួយគ្នានេះដែរ មហាជនបានងាកមកចាប់អារម្មណ៍ជាមួយនឹងស្នាដៃផាត់មុខរបស់ តារាស្រីរូបនេះម្ដងទៀត ដែលនាងបានបង្ហាញថា ការផាត់មុខ ស្ដើងៗបែបធម្មតា ក៏អាចជួយលើកសម្រស់បានច្រើន។ តួយ៉ាង ក្រឡេកទៅមើលមុខធម្មជាតិរបស់នាងវិញ ពិតជាខុសប្លែកបន្ដិចក្រោយពេលផាត់មុខរួចរាល់។
បើទោះបីជាយ៉ាងណាក៏ដោយ មហាជននាំគ្នាចូលទៅខមិនសរសើរស្នាដៃរបស់ ស្រីនា និង សុំឲ្យនាងប្រាប់ពីរបៀបនៃការតុបតែងមុខបែបស្រាលបែបនេះ ដែលមើលទៅឃើញស្រស់ស្អាតបែបកូរ៉េៗ៕
ប្រភព៖ SreyNea Nea
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]