កូរ៉េខាងត្បូង៖ រូបភាពជាច្រើន ដែល តារាចម្រៀងស្រី Rosé បាន​ចូលរួម​ពិធី​ជប់លៀង​មួយ​នៅ​ស្ទូឌីយោ​ក្នុង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី ៩ ខែ​កញ្ញា ដែលជាពិធីជប់លៀង បានរៀបចំដោយតារាចម្រៀងល្បី Taylor Swift។

ចាប់តាំងពីពេលនោះមក ការរំពឹងទុកបានផ្ទុះឡើងក្នុងចំណោមអ្នកគាំទ្រ K-pop ដែល Rosé គ្រោងនឹងសហការជាមួយ Taylor Swift នាពេលអនាគត ខណៈ ក្រោយពីបានឃើញអ្នកទាំងពីរ នៅទីតាំងតែមួយ ជាពិសេសនៅ ស្ទូឌីយោថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅថ្ងៃទី ១១ យោងតាមប្រភពជិតស្និទ្ធ អ្នកតំណាងផលិតកម្ម YG បានចេញមុខបញ្ជាក់ថា សិល្បកររបស់ខ្លួន ត្រូវបានអញ្ជើញដោយ Taylor Swift ឱ្យចូលរួមក្នុងពិធីជប់លៀងនៅក្នុងស្ទូឌីយោថតចម្រៀងតែប៉ុណ្ណោះ មិនបានថតចម្រៀងជាមួយគ្នានោះទេ៕

ប្រភព៖ daum

Rosé 
Taylor Swift និង Rosé 
Taylor Swift និង Rosé 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]