យល់ដឹង៖ គ្មាននរណាចង់កើតមុននោះទេ ព្រោះមុនមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍រំខាននឹងការឈឺចាប់របស់វាទេ ដែលពេលខ្លះ ពេលមុនជាសះស្បើយ វាក៏បង្កើតជាស្នាមដ៏ធំនៅលើផ្ទៃមុខរបស់អ្នកផងដែរ ជាពិសេសគឺគ្រាប់មុនធំៗដូចជា មុនដុំគីស និងមុនដំបូកជាដើម។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីមុនដុំគីស (Cystic Acne) គឺជាមុនដែលបង្កខ្លួនចាក់ជ្រៅចូលទៅក្នុងស្បែករបស់យើង និងភាគច្រើនពេលវាជា គឺអាចបណ្ដាលឲ្យស្នាមលើផ្ទៃមុខយ៉ាងជ្រៅ។ មុននេះរាងពិបាកនឹងព្យាបាលជាងមុនធម្មតា ព្រោះវាគ្មានមុខទេ។ មុនដុំគីសនេះក៏ស្ថិតនៅលើស្បែកមុខយើងយូរជាងមុនដទៃផងដែរ ដូច្នេះបើសិនអ្នកមិនយកចិត្តទុកដាក់ព្យាបាលវាទេ វាអាចនឹងហើមខ្លាំង ឬបង្កឲ្យមានការឈឺចាប់ផងដែរ។

វិធីដើម្បីបង្ការមុនដុំគីស គឺអ្នកត្រូវ៖

១. ជម្រុះកោសិកាស្បែកឲ្យបានទៀងទាត់

ត្រឹមការលាងមុខគឺមិនទាន់គ្រប់គ្រាន់នឹងកម្ចាត់បាក់តេរីនៅលើផ្ទៃមុខរបស់យើងនោះឡើយ ដើម្បីបង្ការកុំឲ្យកើតមុននេះ អ្នកត្រូវតែជម្រុះកោសិកាឲ្យបានទៀងទាត់ ដើម្បីកម្ចាត់ស្បែកងាប់ៗនិងកោសិកាងាប់ៗនៅលើមុខ។ កាលណាដែលអ្នកជម្រុះកោសិកាបានជាប់លាប់គឺ ជាតិប្រេងនៅលើមុខមិនសូវជាស្ទះនៅរន្ធញើសនោះឡើយ។ អ្នកគួរតែជ្រើសរើសយកផលិតផលជម្រុះកោសិកាដែលមានលាយឡំសារធាតុ alpha-hydroxy acids (AHAs) ដូចជា glycolic acid និង lactic acids ឬក៏ beta hydroxy acids (BHAs) ដូចជា salicylic acid ជាដើម។

រូបភាពតំណាង

២. កុំប្រើប្រាស់ម៉ាសបិទមុខច្រើនពេក និងប្រើប្រាស់ផលិតផលច្រើនពេក

ការបំប៉នស្បែកមុខដោយផលិតផលនានាគឺជារឿងល្អ ប៉ុន្តែអ្នកមិនអាចប្រើប្រាស់ផលិតផលច្រើនមុខពេកនោះទេ ហើយក៏មិនគួរបិទម៉ាសញឹកញាប់ពេកដែរ ព្រោះពេលខ្លះការប្រើប្រាស់ច្រើនបែបនេះ គឺធ្វើឲ្យស្បែកមុខផលិតប្រេងច្រើនជាងមុន ដែលបណ្ដាលឲ្យកើតមុន។

៣. ចៀសវាងផលិតផលដែលបង្កើតជាតិមេឡានីន និងជាតិខ្លាញ់ច្រើន(Sebum)

បើសិនជាស្បែកមុខរបស់អ្នកមានជាតិមេឡានីនច្រើនហើយ អ្នកមិនគួរប្រើប្រាស់ផលិតផលណាដែលធ្វើឲ្យមានការផលិតជាតិមេឡានីន និងជាតិខ្លាញ់ឡើងមកទៀតនោះទេ។ ផលិតផលខ្លះអាចនឹងធ្វើឲ្យស្ទះរន្ធញើស ធ្វើឲ្យកើតមុននិងទៅជារលាកផងដែរ។ យូរៗទៅក៏ធ្វើឲ្យអ្នកកើតមុនដុំគីសដ៏ធំមួយនេះឯង។

រូបភាពតំណាង

៤. រក្សាស្បែកមុខឲ្យមានសំណើម និងមានជាតិទឹកគ្រប់គ្រាន់

ការរក្សាសំំណើមដល់ស្បែកគឺពិតជាសំខាន់ណាស់ ដើម្បីជួយឲ្យស្បែកមានសុខភាពល្អព្រោះបើស្បែកអ្នកស្ងួតពេកគឺបណ្ដាលឲ្យមានកោសិកាងាប់ៗនៅលើស្បែកច្រើន ដែលជាមូលហេតុបណ្ដាលឲ្យកើតមុនដុំគីសនេះឯង។

វិធីព្យាបាលមុនដុំគីស៖

១. កុំប៉ះឬញិចមុននេះដោយខ្លួនឯង

កំហុសដ៏ធំបំផុតនៅពេលកើតមុនដុំគីស គឺយកដៃទៅញិចវា ព្រោះមិនត្រឹមតែមិនធ្វើឲ្យវាជាសះស្បើយទេ តែក៏អាចធ្វើឲ្យវារីកកាន់តែធំ និងឆ្លងមេរោគកាន់តែច្រើន អាចរាលដាលដល់ស្បែកក្បែរៗនោះ។

២. ប្រើប្រាស់ផលិតផលបន្តក់មុន

សព្វថ្ងៃមានផលិតផលព្យាបាលមុនច្រើនណាស់់លក់នៅលើទីផ្សារ ដូចជាផលិតផលបន្តក់មុន ដោយអ្នកត្រូវស្វែងរកផលិតផលណាដែលមានជាតិ benzoyl peroxide និង salicylic acid រួមជាមួយ retinol ជាដើម។

រូបភាពតំណាង

៣. ស្អំទឹកកក

អ្នកអាចស្អំទឹកកកត្រជាក់នៅលើមុន ដើម្បីបំបាត់ហើម ដោយយកទឹកកកមួយដុំតូចខ្ចប់នឹងចំណែកកំណាត់ស្អាតមួយ ហើយយកវាមកដាក់នៅលើផ្ទៃមុខត្រង់កន្លែងកើតមុន។

៤. ស្អំទឹកក្ដៅឧណ្ហៗ

នៅពេលអ្នកចាប់ផ្ដើមឃើញថាមុនអ្នកលេចចេញក្បាលពណ៌សៗមកហើយ អ្នកគួរតែស្អំទឹកក្ដៅឧណ្ហៗ។ អ្នកត្រូវយកកំណាត់ស្អាតមកជ្រលក់នឹងទឹកក្ដៅ បន្ទាប់មកពូតវាចេញរហូតស្រស់ទឹក និងយកវាមកផ្ដិតនៅលើកន្លែងកើតមុននោះ៕

រូបភាពតំណាង

ប្រភព៖: instyle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]