ថៃ៖ គឺជារឿងដែលហ្វេនៗជាច្រើនកំពុងទន្ទឹងរង់ចាំ ចំពោះការរៀបចំពិធីរៀបការយ៉ាងរ៉ូមែនទិក សម្រាប់អនាគតគូស្វាមីភរិយា តារាប្រុសស្រី Mark Prin និង Kimberley ខណៈដែលពេលនេះ អ្នកទាំងពីរ ក៏បានមកដល់ប្រទេសអ៊ីតាលីហើយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ បន្ទាប់ពី បានធ្វើពិធីភ្ជាប់ពាក្យហើយនោះ ក៏មានការបង្ហាញពី ទីកន្លែងរៀបអាពាហ៍ពិពាហ៍របស់តារាប្រុសស្រីទាំងពីររូបនេះ នឹងត្រូវរៀបចំឡើងនៅ បឹង Como ដែលជាទីកន្លែងមួយ ដែលមានភាពល្បីល្បាញផងដែរ ក្នុងការរៀបចំពិធីដ៏រ៉ូមែនទិកបំផុត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស នៅថ្ងៃទី ១៤ ខែកញ្ញានេះ អ្នកទាំងពីរ នឹងប្រារព្ធពិធីមង្គលការ ដោយមានវត្តមានមិត្តភក្តិ ក៏ដូចជាក្រុមគ្រួសារ នៅបឹង Como មួយនេះ ដែលមានទេសភាពខាងក្រៅ ជុំវិញពោរពេញទៅដោយវីឡាតុបតែងបែបទាន់សម័យ ដែលកំពុងធ្វើឲ្យហ្វេនៗជាច្រើន ត្រៀមចាំមើលរូបភាពស្អាតៗ របស់កូនក្រមុំ និងកូនកំលោះ និងបរិយាកាសនៃពិធីមង្គលការ ទាំងមូល ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]