បរទេស៖ ថ្មីៗនេះ កាន់តែធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍ ទៅលើតារាស្រី Kylie Jenner និង លោក Timothée Chalamet ខណៈដែលអ្នកទាំងពីរបានបង្ហាញពីសកម្មភាពដ៏ស្អិតរមួត ពេលទៅមើលការប្រកួតកីឡា ក្នុង​ព្រឹត្តិការណ៍ US Open កាលពី​ថ្ងៃ​ទី ១០ ខែ​កញ្ញាកន្លងទៅនេះ។ 

ក្នុងនោះដែរ តារាស្រី Kylie និង Timothée បានបង្ហាញពីភាពផ្អែមល្ហែម អង្គុយក្បែរគ្នា និងឱបគ្នា ពោរពេញដោយភាពសប្បាយរីករាយ ខណៈនៅក្នុង​ការ​ប្រកួត​រយៈពេល​ប្រមាណបី​ម៉ោង តារា​ទាំង​ពីរនេះ បាន​បញ្ចេញ​កាយវិការ​ស្រលាញ់​គ្នា​ជា​ច្រើន។ ខណៈពេល​ខ្លះ​ Kylie ត្រូវបានគេចាប់យករូបភាព ​បាន​ឱន​ក្បាលដាក់​លើ​ស្មា​របស់ Timothee ពោរពេញដោយភាពកក់ក្ដៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា រឿងរ៉ាវរបស់អ្នកទាំងពីរ ត្រូវបានគេថា ពួកគេបានណាត់គ្នា តាំងពីដើមឆ្នាំមកម្ល៉េះ ប៉ុន្តែរក្សាទំនាក់ទំនងជាឯកជន។ តែនៅក្នុងការប្រគុំតន្ត្រីរបស់ Beyonce កាលពីថ្ងៃទី ៤ ខែកញ្ញាកន្លងទៅ តារាទាំងពីរដួងនេះ បានបើកបង្ហាញទំនាក់ទំនងរបស់ពួកគេ ជាសាធារណៈជាលើកដំបូង នៅពេលដែលបានទៅមើលជាមួយគ្នា ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kylie
Kylie
Kylie និង Timothée
Kylie និង Timothée
Kylie និង Timothée
Kylie និង Timothée
Kylie និង Timothée
Kylie និង Timothée

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]