កម្សាន្ត៖ ជាការពិតណាស់ បច្ចុប្បន្ននេះ វិស័យចម្រៀងរ៉េបនៅក្នុងប្រទេសកម្ពុជា កំពុងតែទទួលបានការពេញនិយមជាខ្លាំង បន្ទាប់ពីតារារ៉េបជំនាន់ក្រោយ ដូចជា វណ្ណដា G-Devith ខ្មែរមួយជីវិត ជាដើម ធ្វើឲ្យវិស័យមួយនេះងើបដើរគួរឲ្យកត់សម្គាល់។
បង្វែរចំណាប់អារម្មណ៍ប្រិយមិត្តមកស្គាល់ តារារ៉េបជើងចាស់មួយរូប ដែលលោកជាអ្នកដំបូងគេបង្អស់ ដែលនាំយកវិស័យ HipHop ចូលមកកាន់ប្រទេសកម្ពុជាឲ្យយើងបានស្គាល់នោះគឺ Dj Sope។ តាមប្រភពពីអ៉ិនធើណែតបានឲ្យដឹងថា Dj Sope បានចាប់ផ្ដើមចម្រៀងបែប Hip Hop នៅក្នុងជំនាន់ឆ្នាំ៩០ តាមរយៈប៉ុស្ដិ៍វិទ្យុ ដែលមហាជនជំនាន់ច្បាស់ជាធ្លាប់បានឮសម្លេងលោក តែមិនដែលបានឃើញមុខ។
ទន្ទឹមនឹងនោះផងដែរ អ្នកលេងបណ្ដាញសង្គមបានរកឃើញវីដេអូនៃការសម្ដែងនៅលើឆាករបស់ Dj Sope ដែលលោកបង្ហាញនូវក្បាច់រាំស្ទាយ៍បរទេស មានអ្នកទស្សនាដ៏ច្រើនកុះករ។ ជាពិសេស ស្នាដៃចម្រៀងរបស់លោក ពិតជាពីរោះ ដែលផ្សំជាមួយឧបករណ៍តន្ត្រី និង លេងស្ទាយ៍ភ្លេងបែបខ្មែរ គួរឲ្យកោតសរសើរ។
ចំណែក បច្ចុប្បន្ននេះ Dj Sope មានអាយុចំណាស់ហើយក៏ពិតមែន ប៉ុន្ដែលោកនៅតែតាមដានស្ដាប់ចម្រៀងរ៉េបរបស់សិល្បករជំនាន់ក្រោយ លោកនៅតែបង្ហាញអារម្មណ៍ចូលចិត្តវិស័យមួយនេះមិនឃ្លាតឆ្ងាយឡើយ។ មិនតែប៉ុណ្ណោះ អធិរាជ ឬ Legend រូបនេះ ក៏ជាហ្វេនម្នាក់របស់លោក វណ្ណដា ដែលលោកពេញចិត្តនូវស្នាដៃរបស់តារាប្រុសនេះជាខ្លាំង៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]