ព្រះសីហនុ៖ បើតាមការចុះផ្សាយ លើផេក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា​ មានហេតុការណ៍បាក់ស្រុត ចំណោតលោកយាយម៉ៅ ដោយសារជំនន់ទឹកភ្លៀងហូរច្រោះ​ ស្ថិតនៅលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគ.ម ២២៤+០០៨ ក្នុងខេត្តព្រះសីហនុ។

បច្ចុប្បន្ននេះត្រូវបានក្រុមការងារ​ជំនាញ ចុះដោះស្រាយ​ ទប់ស្កាត់​ ចៀសវាងការបន្តស្រុត ដេីម្បីធានាឱ្យការធ្វេីចរាចរណ៍​ របស់បងប្អូនប្រជាពលរដ្ឋ​ អាចប្រព្រឹត្តទៅបានដោយរលូន​ និងមានសុវត្ថិភាព ជាមួយនឹងហេតុការណ៍នឹកស្មានមិនដល់មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ សកម្មភាពចុះអន្តរាគមន៍ដោះស្រាយនេះ​ ត្រូវបានធ្វេីឡេីង​ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣​ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន​ ខេត្តព្រះសីហនុ។

អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប​ យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]