ភ្នំពេញ៖ នាថ្ងៃទី ១១ ខែកញ្ញានេះ អគ្គីសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹង ជុំវិញករណីមានមានជនខិលខូច ក្លែងបន្លំធ្វើជានិយោជិតរបស់អគ្គសនីកម្ពុជា។
ដោយជនខិលខូចទាំងនោះ បានឆបោគអតិថិជនតាមរយៈទូរស័ព្ទ បណ្ដាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា ដើម្បីឲ្យបង់ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ការទាត់ថ្លៃប្រើប្រាស់អគ្គីសនីប្រចាំខែ ថ្លៃប្ដូរ ប្ដូរឌីស្យុងទ័រ នាឡិការស្ទង់ និងប្ដូរបរិក្ខាអគ្គសនីជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជនខិលខូចទាំងនោះបានបង្ខំឲ្យអតិថិជនផ្ញើប្រាក់ ដើម្បីជៀសវាងការការការផ្ដាច់ចរន្តអគ្គសនីជាបណ្ដោះអាសន្ន។
ជុំវិញករណីនេះ អគ្គីសនីកម្ពុជា បានអំពាវនាវឲ្យប្រជាជនកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ចំពោះជនដែលមិនស្គាល់អត្តសញ្ញាណ ដែលទំនាក់ទំនងទៅ ក្នុងគោលបំណង ឲ្យធ្វើការបង់ប្រាក់ ឬផ្ទេរប្រាក់។
អគ្គសនីកម្ពុជា អំពាវនាវឲ្យប្រជាជនកម្ពុជា និងអតិថិជនទាំងអស់មេត្តាកុំបង់ប្រាក់ ឬផ្ទេរប្រាក់ឲ្យជនខិលខូវទាំងនោះឲ្យសោះ។ ត្រូវជូនដំណឹងភ្លាមៗមកកាន់អគ្គីសនីកម្ពុជា ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់៕
សូមទស្សានារូបភាពដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]