កម្សាន្ត៖ ជាការពិតណាស់ សម័យឥឡូវនេះ គេនិយមស្ដាប់ចម្រៀងបែប Hip Hop របស់តារារ៉េបខ្មែរ ដែលមានស្នាដៃនិពន្ធល្អ ធ្វើឲ្យវិស័យនេះ ទទួលបានសន្ទុះនៃការគាំទ្រជាខ្លាំង។ ត្រឡប់ទៅកាន់អតីតកាលវិញ កាលពីជំនាន់ឆ្នាំ៩០ ជាជំនាន់ដែលសិល្បករស្រុកខ្មែរ ចាប់ផ្ដើមផលិតចម្រៀងរ៉េប ហើយក៏នាំឲ្យមហាជនយើងស្គាល់ផងដែរ។

ងាកមកស្ដាប់ចម្រៀងមួយបទដ៏ពីរោះ តារារ៉េបស្រីខ្មែរ ដ៏ល្បីល្បាញកាលជំនាន់ឆ្នាំ២០០០ គឺ តារាស្រី Lisha ដែលបទនេះ ទំនុកភ្លេង គឺមិនចាញ់ចម្រៀងក្នុងសម័យនេះទេ។ ពិសេស បទ They Forgot about us នេះ ជាចម្រៀងរៀបរាប់ពីការបង្កើត និង អ្នកណាដែលនាំយក DJ និង Hip-Hop, Rapper មកកាន់ប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព

លើសពីនោះ នៅក្នុងបទបែបរ៉េបរបស់ តារាចម្រៀងស្រី Lisha ក៏បាននិយាយដល់ឈ្មោះតារារ៉េបប្រុសជាច្រើនរូបផងដែរ ដូចជា ឌីជេ ក្ដិប និង BIG ជាដើម។ តាមរយៈបទនេះ ធ្វើឲ្យយើងដឹងថា ស្នាដៃនិពន្ធចម្រៀងជំនាន់នោះ ពិតជាមិនធម្មតានោះទេ កុំឲ្យមានពួកគាត់ដែលជារៀមច្បង ខិតខំបង្កើតស្នាដៃ ក៏មិនដឹងវិស័យនេះទៅជាយ៉ាងណា៕

សូមចូលទៅកាន់លីងខាងក្រោមនេះ ដើម្បីស្ដាប់ចម្រៀងទាំងអស់នៅក្នុងអាល់ប៊ុម 

Origin Khmer Hip-Hop

ប្រភព៖ ratanahul

@ratanahul តោះស្តាប់បទ​ They Forgot about us by Bong Liza(Lisha) គាត់ជាអ្នកចម្រៀង​ Hip-Hop​ ស្រ្តីខ្មែរល្បី​មួយរូបផងដែរ​ គាត់បានច្រៀងរៀបរាប់ពីការបង្កេីត​ នឹងនាំយក​ DJ & Hip-Hop, Rapper មកប្រទេសខ្មែរមុនគេថាជានរណា​ #oldgeneration #djsope #liza(Lisha) #cambodianhiphop #ksk ♬ original sound - Ratana
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]