កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងស្រី Hwasa ដែលជាសមាជិកពៅនៅក្នុងក្រុមចម្រៀងដ៏ល្បីល្បាញ​ Mamamo បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងរូបភាពប៉ុន្មានសន្លឹកនេះ។ ជាមួយគ្នានេះ អ្នកគាំទ្របាននាំគ្នាសរសើរមិនដាច់ពីមាត់ ទៅលើសម្រស់ Hwasa នៅខាងក្រៅមានមន្ដស្នេហ៍ទាក់ទាញ។

Hwasa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបភាពនោះផងដែរ តារាចម្រៀងកូរ៉េរូបនេះ ពាក់អាវពណ៌ស ដៃមួយសរសៃបង្ហាញសម្បុរធម្មជាតិរបស់នាង សមជាមួយនឹងស្ទាយ៍សក់ពណ៌ទឹកក្រូច។ មិនតែប៉ុណ្ណោះ នាងបានប្ដូរស្ទាយ៍ផាត់មុខ ដែលធ្លាប់តែផាត់មុខបែបកាចៗ មកជា ស្រាលៗ បែបខ្ជូតៗ មើលទៅពិតជាប្លែកភ្នែកមែនទែន។

Hwasa 

ទន្ទឹមនឹងនេះ តារាចម្រៀងសម្លេងស៊ិចស៊ីនេះ ក៏ទើបតែទម្លាក់បទចម្រៀងទោលរបស់ខ្លួនដែលមានចំណងជើងថា I love my body ដែលនាងជាតារាស្រីម្នាក់ ដែលធ្លាប់ត្រូវបានគេរិះគន់ទៅលើរូបរាង និងសម្រស់ ប៉ុន្ដែនាងមិនចុះចាញ់នោះទេ Hwasa ស្រឡាញ់រូបរាងរបស់នាង៕

Hwasa

ប្រភព៖ HWASA

Hwasa 
Hwasa 
Hwasa 
Hwasa 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]