យល់ដឹង៖ ខែកត្តិកគឺជាខែដែលមានអាកាសធាតុរងាជាងខែផ្សេងៗទៀត នៅប្រទេសកម្ពុជាយើង ដោយមានខ្យល់ធ្លាក់ខ្លាំងនិងព្រះអាទិត្យមិនសូវបញ្ចេញកម្ដៅថ្ងៃណាស់ណាទេ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពរងានេះបានធ្វើឲ្យស្បែកមុខនិងស្បែកដងខ្លួនរបស់អ្នកមានសភាពស្ងួត មើលទៅគ្មានជីវជាតិសោះ ដូច្នេះខាងក្រោមនេះគឺជាវិធីសាស្ត្រជួយថែរក្សាស្បែកអ្នកឲ្យមានសំណើមឃជានិច្ច៖

១. ទទួលទានអាហារដែលមានជាតិអូមេហ្កា 3

ដើម្បីថែរក្សាស្បែកឲ្យមានសំណើមចេញពីខាងក្នុង អ្នកគួរតែទទួលទានអាហារដែលសម្បូរដោយជាតិអូមេហ្កា 3 និងអាហារដូចជា ពងមាន់, អាវ៉ូខាដូ, ត្រី, ទឹកដោះគោជូរ, សាច់មាន់,សាច់គោ និងគ្រាប់ធញ្ញជាតិជាដើម។

២. ទទួលទានផ្លែឈើ និងបន្លែ

ផ្លែឈើ និងបន្លែ សម្បូរដោយវីតាមីននិងពិតជាសំខាន់សម្រាប់មនុស្សគ្រប់វ័យ ដើម្បីឲ្យពួកគេទទួលបានជីជាតិគ្រប់គ្រាន់ ឲ្យសុខភាពរាងកាយរឹងមាំដើម្បីប្រឆាំងនឹងជំងឺផ្សេងៗ។ អ្នកត្រូវស្វែងរកបន្លែ ឬផ្លែឈើ ដែលសម្បូរដោយ វីតាមីន A , E និង C ព្រមទាំងជាតិស័ង្កសីផងដែរ ព្រោះជាតិប្រៃនៅក្នុងបន្លែនិងផ្លែឈើ ជួយឲ្យស្បែករបស់អ្នករក្សាសំណើម ប៉ុន្តែអ្នកមិនគួរជ្រើសរើសញ៉ាំផ្លែឈើនិងបន្លែណាដែលមានជាតិស្ករខ្ពស់នោះឡើយ។

រូបភាពតំណាង

៣. ផឹកទឹកឲ្យបានច្រើន

ទឹកនៅតែជាសារធាតុរាវដែលរាងកាយត្រូវការជាចាំបាច់ ហើយនៅពេលធ្លាក់ខ្យល់ឬរងា អ្នកមិនសូវស្រេកទឹកទេ តែអ្នកមិនគួរមិនផឹកទឹកឬផឹកទឹកក្នុងបរិមាណតិចនោះឡើយ។ អ្នកត្រូវផឹកទឹកឲ្យបាន ២.៧លីត្រា(សម្រាប់ស្ត្រី)ក្នុងមួយថ្ងៃ និង ៣.៧លីត្រ(សម្រាប់បុរស)។

៤.ហាត់ប្រាណ

ការហាត់ប្រាណជួយឲ្យអ្នកបានយឺតសរសៃសសូង និងធ្វើឲ្យស្បែកបានបញ្ចេញញើស បញ្ចេញជាតិពុលមកខាងក្រៅ ថែមទាំងអាចជួយឲ្យអ្នកបំបាត់ភាពរងាទៀតផង។ មិនតែប៉ុណ្ណឹងក៏កាត់បន្ថយការឡើងមុនលើផ្ទៃមុខ និងជួយសម្រួលឲ្យជីជាតិដើរបានស្រួលក្នុងសរសៃឈាមរបស់អ្នក។

រូបភាពតំណាង

៥. ស្លៀកពាក់ជិតៗ

មិនថាអ្នកចេញទៅណាទេ គួរតែស្លៀកពាក់ឲ្យបានជិតៗ និងមិនត្រូវបើកម៉ាស៊ីនកម្ដៅក្នុងផ្ទះខ្លាំងពេកនោះឡើយ(ករណីដែលត្រជាក់ខ្លាំង)។ ការស្លៀកពាក់ជិតៗជួយការពារស្បែកពីមជ្ឈដ្ឋានខាងក្រៅមិនឲ្យប៉ះផ្ទាល់ជាមួយស្បែកនាំឲ្យស្ងួត។ បើសិនជាពេលគេង អ្នកគួរតែពាក់ស្រោមជើង។

៦.លាបឡេការពារកម្ដៅថ្ងៃ

កុំគិតថាអាកាសធាតុត្រជាក់និងមិនសូវមានពន្លឺថ្ងៃហើយ អ្នកត្រូវបោះចោលការលាបឡេការពារកម្ដៅថ្ងៃនោះមិនពិតទេ! អ្នកត្រូវតែបន្តលាបឡេការពារកម្ដៅថ្ងៃឲ្យបានជាប់លាប់ មិនថានៅក្នុងផ្ទះឬក្រៅផ្ទះនោះទេ ព្រោះកាំរស្មីអ៊ុលត្រាវីយូឡេនៅតែធ្វើការរបស់វា។

រូបភាពតំណាង

៧. កុំជម្រុះកោសិកាស្បែកច្រើនពេក

ការជម្រុះកោសិកាច្រើនពេកអាចបណ្ដាលឲ្យមុខរបស់អ្នកស្ងួត ដូច្នេះអ្នកគួរជម្រុះតែម្ដងបានហើយក្នុងមួយសប្តាហ៍ និងកុំប្រើប្រាស់វិធីបកឬដុសខ្លាំងៗទៅលើស្បែកមុខនិងស្បែកដងខ្លួនរបស់អ្នក។

៨. បិទម៉ាសនិងប្រើផលិតផលផ្ដល់សំណើមដល់ស្បែក

អ្នកត្រូវបិទម៉ាសបំប៉នផ្ទៃមុខនិងកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកមុខនិងដងខ្លួន ដូចជាប្រើផលិតផលបែបឡេសុទ្ធជាដើម៕

រូបភាពតំណាង

ប្រភព៖: sunsaferx

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]