ថៃ៖ តាមរយៈប្រភពក្នុងស្រុក បានបង្ហាញពីដំណឹង របស់ តារាចម្រៀងស្រី Bitoey Rsiam និងស្វាមី លោក DJ Man និងលោក Daral Yanghui ដែលត្រូវបានគេស្គាល់ថាជាស្វាមីតារាស្រី Sara រួមទាំងមនុស្សសរុបចំនួន ៧ នាក់ ដែលត្រូវបានចោទប្រកាន់ក្នុងគម្រោង Forex-3D ក៏ដូចជារឿងក្ដីលុយ​បោក​ប្រាស់​សាធារណជន ខណៈដែលពួកគេត្រូវបានកោះហៅមក​តុលាការ ដើម្បីពិនិត្យ​ភ័ស្តុតាង កាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងទៅនេះ។ 

នៅក្នុងបន្ទប់សវនាការ លោក DJ Man និង ភរិយា Bitoey បានបង្ហាញខ្លួនក្នុងឯកសណ្ឋានអ្នកទោ.ស ហាក់មានរូបរាងស្គ.មជាងមុន ទឹកមុខសោកសៅ ខណៈ​កំពុង​រង់ចាំចូល​បន្ទប់​សវនាការ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាស្រី Bitoey បានបង្ហាញអារម្មណ៍ក្ដុកក្ដួល មានទំនោរចង់យំគ្រប់ពេល ដែលធ្វើឲ្យស្វាមីដែលនៅក្បែរ ឱប និងកាន់ដៃគ្នាដើម្បីលួងលោម និងជូតទឹកភ្នែក ទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈនោះដែរ ក៏មានរបាយការណ៍មួយបង្ហាញថា ខណៈក្នុង​ពេល​ពិនិត្យ​លើ​ភ័ស្តុតាង​នោះ តារាស្រី Bitoey បាន​បញ្ជាក់​ប្រាប់​តុលាការ​ថា នាងសុំឱកាសទៅធ្វើការ ទៅធ្វើជាម្តាយ និងមើលថែកូនស្រី ខណៈដែលថ្មីៗនេះ នាងក៏បានបាត់បង់សមាជិកគ្រួសារម្នាក់ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Bitoey
Bitoey
Bitoey និងស្វាមី
Bitoey និងស្វាមី
Bitoey និងស្វាមី
Bitoey និងស្វាមី
Bitoey និងស្វាមី
Bitoey និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]