កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ មានសារព័ត៌មានពីកូរ៉េ បានចុះផ្សាយអំពី ព្រះសង្ឃមួយអង្គ ដែលមានឥទ្ធិពល ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ឲ្យទិញសំបុត្រចូលលេង ស្ដាប់ធម៌ និងបានទស្សនាកម្សាន្តក្នុងប្រាសាទមួយនៃប្រទេសកូរ៉េខាងត្បូង។
មិនតែប៉ុណ្ណោះ ប្រាសាទ Hwaeomsa ដែលមានទីតាំងនៅលើភ្នំ Jirisan ខេត្ត Jeolla នៃប្រទេសកូរ៉េខាងត្បូង បានបើកឲ្យភ្ញៀវទេសចរចូលលេងកម្សាន្តបានទាំងយប់ទាំងថ្ងៃ ដើម្បីបម្រើតម្រូវការដល់ទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមានបំណងទៅស្ដាប់ធម៌របស់ព្រះសង្ឃដ៏សង្ហាមួយអង្គ។
យោងតាមប្រភពបានឱ្យដឹងថា ព្រះសង្ឃវ័យក្មេងមួយអង្គ ដែលមានរូបសង្ហាបានមកបដិបត្តិធម៌ ត្រូវបានគេដាក់ឈ្មោះថា «ព្រះសង្ឃស្រស់ស្អាតដូចផ្កា»។ លើសពីនោះ សំបុត្រសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រាសាទ Hwaeomsa ក៏បានបើកឱកាសឱ្យភ្ញៀវទេសចរមានពេលផឹកតែជាមួយព្រះសង្ឃ។
ជាពិសេស បានស្តាប់ការណែនាំរបស់ព្រះសង្ឃ Master Beomjeong ដែលមិនត្រឹមតែមានរូបរាងដ៏គួរឱ្យទាក់ទាញ ប៉ុន្តែថែមទាំងចេះកំប្លែង និង មានចំណេះដឹងផ្នែកទស្សនវិជ្ជាថែមទៀតផង៕
ប្រភព៖ Internet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]