កម្សាន្ត៖​ ជឿជាក់ថា ប្រិយមិត្តច្បាស់ជានៅចាំ តារាកំប្លែងបរទេស នាយ យ៉ាន ដែលលោកចេះនិយាយភាសាខ្មែរ បានច្បាស់ និង​ ចេះលេងកំប្លែងទៀតផង។ កាលពី៩ឆ្នាំមុន នាយ យ៉ាន ជាតារាកំប្លែងរួមជាមួយក្រុមនាយពាក់មី នៅក្នុងប៉ុស្ដិ៍ CTN ដែលបានបម្រើនូវអារម្មណ៍ទស្សនិកជនឲ្យសើចសប្បាយ។

នាយ យ៉ាន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បាត់មុខយូរ លោកត្រូវបានគេថត ហើយចេញជាវីដេអូ រៀបរាប់ថា នាយ Yan ជាតារាកំប្លែង បានធ្លាក់ខ្លួន ក្រ លំបាក វេទនា ឃើញដើរនៅក្រៅ ពាក់តែខោចែវ បង្កជាការភ្ញាក់ផ្អើលទៅកាន់មហាជន ផ្ទុះក្ដីអាណិតអាសូរ្យពេញបណ្ដាញសង្គម។

នាយ យ៉ាន

ផ្ទុយទៅវិញ តារាជនជាតិរូបនេះ បានចេញវីដេអូបកស្រាយថា ខ្លួនត្រូវគេថតបាននៅពេលចេញទៅក្រៅធម្មតា គេដាក់ភ្លេងកម្សត់ ទាំងដែលតាមពិតនោះ ផ្ទះនាយ នៅជិតនោះ ទើបមិនបានតែងខ្លួនស្អាតបាត ហើយដើរចេញក្រៅរករបស់ហូបចុច ធ្វើឲ្យគេច្រឡំថា លោកគ្មានអ្វីជិះ ដើរតាមផ្លូវ ធ្វើឲ្យលោកមើលទៅគួរឲ្យអាណិត៕

នាយ យ៉ាន

ប្រភព៖ នាយ Yan

ដើម្បីឲ្យកាន់តែច្បាស់ សូមស្ដាប់ នាយ យ៉ាន បកស្រាយខាងក្រោមនេះ៖ 

នាយ Yan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]