កម្សាន្ត៖ ថ្មីៗនេះ មហាជននាំគ្នាងាកមកចាប់អារម្មណ៍ បទចម្រៀងនៅក្នុងរឿង កុមារី២៥ឆ្នាំ ដែលភាគច្រើននៅមិនទាន់ស្គាល់មុខម្ចាស់សម្លេងនោះទេ។ ជាមួយគ្នានេះ បទ កុមារី២៥ឆ្នាំ ទទួលបានការពេញនិយមជាខ្លាំងកាលពីរយៈពេលជាង១០ឆ្នាំមុន ដែលនរណាៗក៏ចេះច្រៀង ហើយអ្នកខ្លះអាចគិតថា តួឯកស្រីគឺជាអ្នកច្រៀងទៀតផង។
ដោយឡែក អ្នកលេងបណ្ដាញសង្គមមកជីកកកាយរកឃើញវីដេអូមួយ នៃការសម្ដែងបទចម្រៀង ដោយម្ចាស់បទ គឺមិនមែនជាកុមារីនោះទេ តាមពិតគឺជា តារាចម្រៀងប្រុស ម៉ុង ម៉ានុត។ តាមរយៈវីដេអូមួយនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ព្រោះស្មានតែតារាស្រីជាអ្នកច្រៀង។
ជាពិសេស ក្នុងវីដេអូសម្ដែងនោះ ម៉ានុត បានតែងខ្លួនជាកុមារី ពាក់រ៉ូបពណ៌ក្រម ពាក់សក់ដូចតួឯកស្រីក្នុងរឿង ឡើងច្រៀង និង បង្ហាញក្បាច់រាំគួរឲ្យទាក់ទាញជាខ្លាំង។ ទន្ទឹមនឹងនោះ ម្ចាស់សាមីខ្លួន ក៏បានចេញមុខមកធ្វើ Reaction video ទៅកាន់វីដេអូចាស់របស់ខ្លួនមួយនេះផងដែរ៕
ប្រភព៖ nuthyourbaby
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]