ម៉ារ៉ុក៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសម៉ារ៉ុកក្នុងរយៈពេលជាងប្រាំមួយទសវត្សរ៍បានកើនឡើងដល់ជាង ២,៨០០ ខណៈ ក្រុមអ្នកជួយសង្គ្រោះបន្ត ស្វះស្វែង រកអ្នកនៅរស់រានមានជីវិតបន្តទៀត។

ក្រុមស្វែងរកមកពីប្រទេសអេស្ប៉ាញ អង់គ្លេស និងកាតា បានចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះប្រទេសម៉ារ៉ុក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៨​ រិចទ័របានវាយប្រហារកាលពីល្ងាចថ្ងៃសុក្រនៅតំបន់ភ្នំ High Atlas ជាមួយនឹងចំណុចកណ្តាល ៧២ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Marrakech ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទូរទស្សន៍រដ្ឋបានរាយការណ៍ថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ២,៨៦២ នាក់ និងមនុស្សចំនួន ២,៥៦២ នាក់បានរងរបួស។ ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា ផ្ទះឥដ្ឋភក់បែបប្រពៃណីដែលនៅគ្រប់ទីកន្លែងក្នុងតំបន់ ហេតុដូច្នេះ ឱកាសនៃការស្វែងរកអ្នកនៅរស់រានមានជីវិត កាត់តែពិបាក ដោយសារតែវាបានដួលរលំ៕

ប្រភព៖ straitstimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]