ថៃ៖ អាច​និយាយ​បាន​ថា​ កាន់តែមានវ័យកាន់តែច្រើន សម្រាប់តារាសម្ដែងស្រី Janie Tienphosuwan កាន់តែទាញយកចំណាប់អារម្មណ៍ពីប្រិយមិត្តអ្នកគាំទ្រ ដោយតែងតែចេញមកជាមួយនឹងស្ទាយ៍តុបតែងខ្លួនពោរពេញដោយភាពទាក់ទាញ បញ្ចេញនូវរូបរាង ក៏ដូចជាសម្រស់វ័យក្មេង។

ដោយឡែក កាលពីថ្មីៗនេះវិញ តារាសម្ដែងស្រីរូបនេះ បានធ្វើឲ្យហ្វេនៗមានភាពភ្ញាក់ផ្អើល ជាមួយនឹងការរៀបចំពិធីជប់លៀង អបអរខួបកំណើតគម្រប់អាយុ ៤២ឆ្នាំរបស់ខ្លួន ព្រមជាមួយនឹងវត្តមានមិត្តភ័ក្តិជិតដិត ដែលការបង្ហាញខ្លួនរបស់នាង ព្រមទាំងស្ទាយ៍តុបតែង ពិតជាធ្វើឲ្យហ្វេនកាន់តែយកចិត្តទុកដាក់់ ទៅលើម៉ូតសម្លៀកបំពាក់ស៊ិ.ច.ស៊ី បង្អួតរាងតូចច្រឡឹង ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជា នេះមិនមែនជាលើកទីមួយទេ ដែលតារាស្រី Janie បានលេងស្ទាយ៍ស៊ិ.ច.ស៊ីក៏ដោយ ប៉ុន្តែការបង្ហាញខ្លួនរបស់នាង នៅតែធ្វើឲ្យអ្នកគាំទ្រសរសើរ និងចាប់អារម្មណ៍ទៅលើសម្រស់ ខណៈក្នុងវ័យ ៤២ឆ្នាំរូបនាង នៅតែមានភាពទាក់ទាញ មានមន្តស្នេហ៍ ដែលអាចឆក់យកចិត្តអ្នកទស្សនាជាច្រើន៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Janie
Janie
Janie
Janie
Janie
Janie និង មិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]