កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងទៅលើ តារាចម្រៀង K-Pop ម្នាក់ដ៏ល្បីល្បាញ ដែលជាសមាជិកក្រុម Infinite។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ថ្មីៗនេះ គេឃើញ Dongwoo បង្ហោះរូប Location របស់ AirPod ខ្លួន ដែលបានបាត់កាលពី២ឆ្នាំមុននៅឯប្រទេសកូរ៉េ ហើយវាស្រាប់តែបង្ហាញសញ្ញាថាវានៅក្បែរៗលោកទៅវិញ។

Dongwoo
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យខ្លាចទៀតនោះ Dongwoo បានបញ្ជាក់ថា កាសដែលលោកបានបាត់នេះ ឃើញសញ្ញាវាឆ្លងប្រទេសតាមដល់កន្លែងប្រគុំតន្ត្រីក្នុងប្រទេសម៉ាកាវទៀតផង។ ជុំវិញករណីគួរឲ្យសង្ស័យនេះ គេសន្និដ្ឋានបានថា មានអ្នកគាំទ្ររោគចិត្ត ងប់ខ្លាំង ដែលគេស្គាល់ថា Saesang Fan ជាអ្នកលួច AirPod នោះ​ ហើយតាមដានខ្លួនគ្រប់ជំហាន។

Dongwoo

គួរបញ្ជាក់ផងដែរថា Saesang fan គឺជាពួកអ្នកគាំទ្រដែលងប់ងុលស្រឡាញ់អាយដលខ្លាំង រហូតដល់ធ្វើទង្វើហួសហេតុ ដែលពេលខ្លះអាចនាំគ្រោះថ្នាក់ដល់តារារូបនោះទៀតផង។ ហេតុនេះហើយ ទើបអ្នកគាំទ្ររបស់ Dongwoo មានការព្រួយបារម្ភពីសុវត្ថិភាពរបស់លោកជាខ្លាំង៕

Dongwoo

ប្រភព៖ K Line Global

Dongwoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]