បរទេស៖ ថ្មីៗ​នេះ បានធ្វើឲ្យហ្វេនៗផ្ទុះការចាប់អារម្មណ៍សាជាថ្មី បន្ទាប់ពីខាងប៉ាប៉ារ៉ាស៊ី​បាន​ថត​ និងចាប់យករូបភាព Suri Cruise ដែលត្រូវបានគេស្គាល់ថាជា កូនស្រីតារាសម្ដែង លោក Tom Cruise នៅ​ពេល​ដែលនាង បានបង្ហាញ​ខ្លួន​នៅ​តាម​ដង​ផ្លូវមួយកន្លែង ក្នុងទីក្រុង​ញូវយ៉ក។

ក្នុងនោះដែរ មហាជនកាន់តែយកចិត្តទុកដាក់ទៅលើ រូបរាងរបស់ Suri Cruise ក៏ដូចជាសម្រស់ដ៏ស្រស់ស្អាតរបស់នាង បើទោះបីជា ក្នុងអំឡុងពេលនៃការបង្ហាញខ្លួននេះ រូបនាងបានតុបតែងខ្លួន ស្លៀកសំលៀកបំពាក់បែបសាមញ្ញ លេងស្ទាយ៍បែបយុវវ័យក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ សម្រស់ និង​មន្ត​ស្នេហ៍​របស់ Suri Cruise អាចបង្ហាញឲ្យឃើញពី ភាពលេចធ្លោកាន់​តែខ្លាំងឡើង ជាមួយ​ម៉ូដ​សក់​ចង​យ៉ាង​ស្អាតបាត បង្ហាញពីស្នាមញញឹមយ៉ាងមានមន្តស្នេហ៍ ខណៈដែល ស៊េរីរូបថតទាំងនេះ ត្រូវបានចែករំលែកភ្លាមៗ ព្រមទាំងទទួលបានការពេញចិត្ត និងមានមតិវិជ្ជមានជាច្រើន ចំពោះនាង ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise
Tom Cruise
Suri Cruise
Suri Cruise
Suri Cruise
Suri Cruise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]