កូរ៉េខាងត្បូង៖ ថ្មីៗនេះសមាជិក RM នៃក្រុម BTS ក្នុងថ្ងៃខួបកំណើតរបស់តារាប្រុសនេះ បានទទួលអំណោយដ៏អស្ចារ្យ ពីប្រ៊េន Bottega Veneta ទៅនឹងកៅអីធម្មតាមួយ ដែលតម្លៃនៃអំណោយមួយនេះបានធ្វើឱ្យអ្នកលេងអ៊ីនធើណែត ស្រឡាំងកាំងចំហរមាត់តែម្តង។

ក្នុងនោះផងដែរ យោងទៅតាមរូបភាព របស់តាប្រុសរូបនេះ បានបង្ហោះនោះ ទទួលបានកាដូ ជាកៅអីធម្មតា មានហាយឡាយពណ៌ទៅនឹងពណ៌ស ហើយស្វាយ ជាមួយបាច់ផ្កាផងដែរ ប៊្រេនដ៏ល្បីមួយនេះ បានជូនជាកាដូក្នុងថ្ងៃខួបកំណើត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេស តម្លៃសរុបនៃអំណោយទាំងនេះ បានធ្វើឱ្យមនុស្សស្រឡាំងកាំង និងលាន់មាត់ថា វាពិតជាមានសំណាងណាស់ គ្រាន់តែកាបូបយួររបស់វា ​មានតម្លៃរហូតដល់ ៩,៨០០ ដុល្លារ សំខាន់ កៅអីប៊្រេនមួយនេះ ត្រូវបានដាច់ស្តុកនៅគេហទំព័រដាក់លក់អនឡាញទៀតផង៕

RM
កៅអីដែលគេជូនជាកាដូ RM
តម្លៃកៅអីមួយនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]