ស្នេហា៖ មនុស្សដែលមានទាំងគូស្នេហ៍ និងមិត្តភក្តិល្អ គឺសំណាងខ្លាំងណាស់ ព្រោះបានទទួលទាំងក្ដីស្រលាញ់បែបគូស្នេហ៍ និងក្ដីស្រលាញ់បែបមិត្តភក្តិ។ យ៉ាងណាមិញ មិនប្រាកដថាក្ដីស្រលាញ់ទាំងពីរប្រភេទនេះអាចដើរទន្ទឹមគ្នាទេ ចុះបើកាលៈទេសៈណាមួយ អ្នកត្រូវជ្រើសរើសរវាង ស្នេហា និង មិត្តភាព នោះ តើអ្នកនឹងជ្រើសយកមួយណា?
បើយើងនិយាយពីមិត្ត គឺមិត្តជាមនុស្សដែលនៅក្បែរយើងទាំងពេលសប្បាយនិងកើតទុក្ខ ហើយចំណងមិត្តភាពគឺយូរអង្វែងខ្លាំងណាស់ បើសិនជាមិត្តអ្នកនិងអ្នកគោរពស្រលាញ់គ្នាពិតៗ។ មិត្តល្អតែងតែលួងលោមអ្នកនៅពេលដែលអ្នកចួបរឿងលំបាកក្នុងជីវិត ដូចជាពេលដែលអ្នកបែកបាក់ជាមួយគូស្នេហ៍ជាដើម។ មិត្តល្អក៏តែងតែមើលថែការពារអ្នក ហើយក្ដីស្រលាញ់មួយប្រភេទនេះ មិនងាយនឹងប្រេះស្រាំទេ។
ក្រឡេកមកមើល គូស្នេហ៍អ្នកវិញ គឺជាមនុស្សដែលស្រលាញ់អ្នក ការពារអ្នក មើលថែអ្នក ដូចគ្នានឹងមិត្តដែរតែក្ដីស្រលាញ់របៀបគូស្នេហ៍គឺធ្វើឲ្យអ្នករំភើបជាង ធ្វើឲ្យអ្នកសប្បាយចិត្តជាង។ ប៉ុន្តែអ្នកត្រូវចងចាំថា សម្ព័ន្ធភាពគូស្នេហ៍គឺងាយនឹងប្រេះឆាណាស់ មិនប្រាកដថាថ្ងៃនេះគេស្រលាញ់អ្នកហើយស្អែក គេនឹងបន្តស្រលាញ់អ្នកនោះទេ។
សរុបជារួមមក យើងមិនអាចនិយាយបានថា មិត្តភាព ឬ ស្នេហា មានមួយណាសំខាន់ជាងមួយណានោះឡើយ គឺអាស្រ័យលើកាលៈទេសៈដែរ។ បើសិនជាអ្នកត្រូវជ្រើសរើសមួយរវាងពីរនេះ សូមអ្នកពិនិត្យមើលស្ថានការណ៍និងថ្លឹងថ្លែងឲ្យបានល្អ។
ឧទាហរណ៍៖ មិត្តអ្នកចេះតែបង្កបញ្ហាធ្វើឲ្យអ្នកនិងគូស្នេហ៍ឈ្លោះគ្នា នោះអ្នកគួរតែបញ្ចប់មិត្តភាពជាមួយគេ តែករណីដែល គូស្នេហ៍អ្នកព្យាយាមបំបែកបំបាក់កុំឲ្យអ្នករាប់រកមិត្តរបស់អ្នកវិញ អ្នកគួរតែបញ្ចប់ទំនាក់ទំនងជាមួយគូស្នេហ៍នោះទៅ៕
ប្រភព៖: highlandernews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com