កម្សាន្ត៖ ថ្មីៗនេះ រូបភាពមួយសន្លឹករបស់ Jungkook ដែលជាសមាជិកពៅរបស់ក្រុម BTS បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ពេញបណ្ដាញអ៉ិនធើណែត។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងនេះគឺ តារាប្រុសរូបនេះ បានដោះអាវបង្អួតនូវសាច់ដុំខ្នង ដែលលោកមិនងាយនឹងបង្ហាញនោះទេ។
ដូចនេះហើយ ក្រោយពីហ្វេនឃើញ ខ្នងដែលមានសាច់ដុំណែនៗរបស់ Jungkook ពួកគេនាំគ្នាចែករំលែកពេញបណ្ដាញសង្គម។ មិនតែប៉ុណ្ណោះ គេបានយករូប តារា Kpop វ័យ ២៦ឆ្នាំរូបនេះ ទៅប្រៀបធៀបនឹងរូបតុក្កតា ដែលជាតួឯកក្នុងរឿង Jinx ជាកម្លោះសាច់ដុំ ជាកីឡាប្រដាល់ដ៏សង្ហាមួយរូប។
ជាមួយគ្នានេះដែរ អ្នកគាំទ្រក៏នាំគ្នានិយាយថា Jungkook នេះហើយ ដែលជាតួអង្គ Jaekyung នៅក្នុងជីវិតពិត សង្ហាដូចគំនូរអញ្ចឹង។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងម្ចាស់បទ Seven រូបនេះ ត្រូវបានគេស្គាល់ថា ចូលចិត្តហាត់ប្រដាល និង ហាត់យកសាច់ដុំ មានកម្លាំងមាំជាងគេក្នុងចំណោមតារា Kpop ៕
ប្រភព៖ Tae Fizza
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]