ថៃ៖ ជាការពិតណាស់ តារាសម្ដែងដៃដ៏ល្បីល្បាញមួយគូ Mark Print និង Kimberley គៀកថ្ងៃចូលរោងការក្លាយជាប្ដីប្រពន្ធពេញសិទ្ធហើយ គឺត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ពោលគឺស្អែកនេះឯង។ ស្របពេលជិតដល់ថ្ងៃផងនោះ Kimberley បានបង្ហោះរូបបង្ហាញពីក្ដីរំភើបរបស់ខ្លួនធ្វើឲ្យអ្នកគាំទ្ររំភើបតាមផងដែរ។
នៅក្នុងនោះ តារាសម្ដែងស្រីរូបនេះ បានដាក់ឈ្មោះ Mark ហើយសរសេរខេបសិនថា ក្លាយជាភរិយា របស់លោកប្ដីឆាប់ៗនេះ ក្រោយពីហ្វេនអានហើយ នាំគ្នាចូលខមិនអបអររូបគេទាំង២គ្រប់ៗគ្នា។ បើក្រឡេកទៅមើល តួឯកស្រីរូបនេះវិញ នាងបានបង្ហាញទឹកមុខញញឹមស្រស់ស្រាយពិតជាស្រស់ស្អាតមែនទែន។
មិនតែប៉ុណ្ណោះ រូបភាពដែលយើងឃើញទាំងនេះ គឺជាស្នាដៃរបស់ Mark ថតឲ្យអនាគត់ភរិយាខ្លួនយ៉ាងស្រស់ស្អាតផងដែរ។ គួរបញ្ជាក់ផងដែរថា គូស្នេហ៍មួយគូនេះ បានទាក់ទងគ្នាអស់រយៈពេល៩ឆ្នាំមកហើយ ពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមទៅកាន់មហាជនជានិច្ច៕
ប្រភព៖ kimmy_kimberley
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]