អាមេរិក៖ កម្មវិធី MTV Video Music Awards (VMAs) នៅតែបន្តទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន ខណៈដែលអ្នកគាំទ្រ K-pop រង់ចាំមើលថាតើតារា K-pop ដែលពួកគេចូលចិត្តនឹងទទួលពានរង្វាន់ដែរឬទេ?

ជាក់ស្តែង ប្រភេទពានរង្វាន់ ដែលមានតារា K-pop បានឈរជាបេក្ខភាពប្រជែងនោះមាន គឺ «Song of Summer» និង «Group of the Year» ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាលទ្ធិផលពានរង្វាន់ «Song of Summer»  ទីបំផុតបានដណ្តើមដោយតារាចម្រៀង Jungkook សមាជិកក្រុម BTS ជាមួយនឹងនចំណងជើងថា «Seven» ដែលជាសហការជាមួយនឹង តារារ៉េប Latto។ ខណៈដែល BLACKPINK ដែលជាក្រុមឈានមុខគេក្នុងឧស្សាហកម្មនេះ ក៏ទទួលបានការឈ្នះ ក្នុងប្រភេពពានរង្វាន់ «Group of the Year» ផងដែរ។

សូមអបអរសាទរសម្រាប់ពួកគេទាំង Jungkook និង BLACKPINK សម្រាប់សមិទ្ធិផលដ៏អស្ចារ្យរបស់ពួកគេនៅ VMAs ក្នុងឆ្នាំនេះ!

សូមទស្សនារូបភាពខាងក្រោម៖

Jungkook
BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]