បរទេស/កម្សាន្ត៖ ពិតណាស់ តារាបង្ហាញម៉ូតទាំងបួនរូបនេះ សុទ្ធសឹងតែមានសម្រស់ និងសមត្តភាព កើបលុយខ្ទង់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។
តាមរយៈទេពកោសល្យ និងសម្រស់ដ៏ទាក់ភ្នែករបស់ពួកគេ ជាសុទ្ធសឹងតែជាអាវុធដ៏មុចស្រួច ចាក់ទម្រុះបេះដូងបណ្ដាអ្នកគាំទ្រនៅជុំវិញពិភពលោកឲ្យងើបមុខមិនរួច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមរយៈគេហទំព័របរទេសមួយ បានបង្ហើបឲ្យដឹងថា គិតត្រឹមឆ្នាំ២០២២តែប៉ុណ្ណោះ កញ្ញា Kendall Jenner គឺជាតារាម៉ូដែលដែលរកចំណូលបានច្រើនជាងគេក្នុងពិភពលោក ដោយមានអ្នកតាមដាន Instagram ជាង 294 លាននាក់ មានប្រាក់ចំណូលប្រចាំឆ្នាំសរុប ប៉ាន់ប្រមាណជា ៤០លានដុល្លារអាមេរិក។
បើក្រឡែកមកមើល ក្រុមគ្រូសារតារាម៉ូដែលដ៏ល្បីល្បាញជនជាតិអាមេរិកកញ្ញា Bella Hadid វិញ គឺកើបលុយមិនតិចទេក្នុង១ឆ្នាំៗ។ ពោលគឺ សមាជិកគ្រួសារតារាម៉ូដែលរូបនេះ សុទ្ធសឹងជាកំពូលតារាម៉ូដែលលំដាប់ថ្នាក់ពិភពលោកទៅហើយ ដូចជាម្ដាយឈ្មោះ លោកស្រី Yolanda Hadid មានកេរ្តិ៍ឈ្មោះក្នុងវិស័យនេះតាំងពីយូរណាស់មកហើយ និងបងស្រីរបស់នាង Gigi Hadid។
រឺឯកំពូលតារាម៉ូដែលជើងចាស់លោកស្រី Naomi Campbellវិញ គឺជាតារាម៉ូដែលជនជាតិអង់គ្លេស ដែលល្បីខាងដើរម៉ូត Run way ។ រាតាម៉ូដែលរូបនេះ ថតក្របឲ្យទស្សនាវដ្ដីរាប់រយទៅហើយ ក្នុងពេលបច្ចុប្បន្ននេះ លោកស្រីមានរកចំណូលប្រមាណជាង ៨០ លានដុល្លារអាមេរិក៕
ប្រភព៖ Your Next Shoes
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]