យល់ដឹង៖ ពិតណាស់ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាយើង គឺមានកំណើននៃអ្នកបង្កើតមាតិកាល្អៗជាច្រើន ដែលយើងហៅថា "Influencer" នេះឯង ដោយសារតែពួកគាត់នីមួយៗពូកែក្នុងការជជែក ណែនាំ និងស្រាវជ្រាវជាដើម។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីក្លាយជាអ្នកបង្កើតនិងណែនាំមាតិកា គឺទាល់តែអ្នកចេះច្បាស់ ដឹងច្បាស់ពីមាតិកាដែលអ្នកបង្កើតជាមុនសិន មិនថាទាក់ទងនឹងសម្រស់ ហិរញ្ញវត្ថុ កម្សាន្ត ឬផ្នែកផ្សេងៗទៀត ព្រោះអ្នកទាំងអស់គ្នាជាអ្នកធ្វើការសម្រេចចិត្តឬណែនាំ ឲ្យទស្សនិកជនធ្វើត្រាប់តាម ឬស្ដាប់តាម ជាដើម។ អ្នកខ្លះឃើញគេក្លាយជា Influencers ក៏កើតគំនិតចង់ធ្វើជា Influencers ដូចជាគេដែរ។

ខាងក្រោមនេះជាតិកនិកខ្លះៗជួយឲ្យអ្នកអភិវឌ្ឍខ្លួនឯងឲ្យក្លាយជា Influencers មួយរូប៖

១. ស្វែងរកមាតិកាដែលអ្នកចង់ណែនាំ

មុននឹងក្លាយជា Influencer ដ៏ជោគជ័យ អ្នកត្រូវច្បាស់ខ្លួនឯងសិនថាអ្នកចង់និយាយពីអ្វី? ចង់ចែករំលែកអ្វី? ចង់ណែនាំពីអ្វីដល់ទស្សនិកជនរបស់អ្នក? នៅក្នុងសង្គមបច្ចុប្បន្ន មានមាតិកាច្រើនណាស់ដែលសុទ្ធសឹងតែគួរឲ្យចាប់អារម្មណ៍មិនថាទាក់ទងនឹង ការសិក្សា ការធ្វើជំនួញ ការដើរកម្សាន្ត ការគ្រប់គ្រងហិរញ្ញវត្ថុ ការថែរក្សាសម្រស់ ម៉ូដសំលៀកបំពាក់ កីឡា អាហារ ហ្គេម បច្ចេកវិទ្យា... ជាដើម។ សូមអ្នកកំណត់ពីមាតិការបស់អ្នក និងត្រូវប្រាកដថាអ្នកចេះច្បាស់យល់ច្បាស់ពីមាតិកានេះ។

រូបភាពតំណាង

២. ស្វែងរកបណ្ដាញសង្គមណាដែលសមនឹងមាតិការរបស់អ្នក

បន្ទាប់ពីអ្នកដឹងថាអ្នកចង់បង្កើតនិងណែនាំមាតិកាអ្វីហើយ ចំណុចបន្ទាប់គឺអ្នកត្រូវជ្រើសរើសនិងវិភាគថាមាតិការបស់អ្នកនោះ គួរតែនិយាយគួរតែណែនាំនៅលើបណ្ដាញសង្គមមួយណា? Facebook? Instagram? Tik Tok? Youtube? ឬក៏ X(Twitter)?បើសិនជាអ្នកចង់បង្កើតមាតិកាបែបណែនាំពីស្ទាយ៍សំលៀកបំពាក់ ឬស្ទាយ៍ថតរូប អ្នកគួរតែបង្កើតមាតិកានោះនៅលើ Instagram តែបើចង់បង្កើតមាតិកាទាក់ទងនឹងការធ្វើអាហារ ជាដើម គួរតែបង្កើតនិងណែនាំនៅក្នុង Youtube ។ អ្នកក៏ត្រូវកំណត់ផងដែរថា ទស្សនិកជនគោលដៅ (Target Audience) របស់អ្នកគឺជាក្រុមមួយជំពូកណា? អាយុចាប់ពីប៉ុន្មានឡើង?

៣. អភិវឌ្ឍឈលើយុទ្ធសាស្ត្រនៃមាតិការបស់អ្នក

ក្នុងចំណុចនេះ អ្នកត្រូវតែចាប់ផ្ដើមមាតិកាដែលមានភាពគួរឲ្យជឿទុកចិត្តឬមានប្រភពត្រឹមត្រូវសមហេតុផល និងផ្អែកទៅលើការពិត ឬចេញពីបទពិសោធន៍របស់អ្នកផ្ទាល់ ព្រោះអ្នកគឺជាបុគ្គលដែលមហាជនធ្វើតម្រាប់តាម ឬស្តាប់គំនិតយោបល់។ អ្នកគួរតែបង្កើតយុទ្ធសាស្ត្រមួយចំនួននៃមាតិកា ដូចជា តើអ្នកចលើកយកបទពិសោធន៍ពីមហាជនមកនិយាយ ឬក៏និយាយចេញពីបទពិសោធន៍ខ្លួនឯង? តើអ្នកបង្កើតមាតិកាជា Video ឬ ជាសំណេរ បែប Blogs នានា?

រូបភាពតំណាង

៤. បង្កើតវេបសាយ(បើសិនជាអាច)

បើសិនជាអ្នកចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះហើយ មហាជននឹងចាប់់ផ្ដើមស្វែងរកឈ្មោះរបស់អ្នកនៅក្នុង Google ជាដើម ដូច្នេះបើសិនជាអាច អ្នកគួរតែបង្កើតវេបសាយមួយសម្រាប់ខ្លួនឯង ដែលដាក់មាតិកាសំខាន់ៗដែលអ្នកនិយាយឬណែនាំឬសរសេរជាអន្លើៗ ដើម្បីឲ្យទស្សនិកជនទាំងចាស់និងថ្មីងាយស្រួលស្វែងរកមាតិការបស់អ្នក។

៥. បង្កើតមាតិកាជាប់ជានិច្

បើសិនអ្នកចង់ក្លាយជា Influencers មួយដ៏ជោគជ័យ អ្វីដែលអ្នកត្រូវធ្វើគឺបង្កើតវាជាទម្លាប់ ដោយបង្កើតមាតិកាថ្មីៗជាប់ជានិច្ច និងហាមទុកផេកផ្ទាល់ខ្លួនរបស់អ្នកចោល ព្រោះបើសិនជាមហាជនខ្លះមិនឃើញអ្នក Active នៅលើបណ្ដាញសង្គម ឬវេបសាយនោះទេ ពួកគេប្រាកដជា Unlike, Unfollow ឬក៏ឈប់ចូលមើលវេបសាយរបស់អ្នកហើយ។

៦. ធ្វើឲ្យមានភាពប្លែកខុសពីគេ

ដោយសារតែមានអ្នកបង្កើតមាតិកាច្រើនណាស់នាពេលសព្វថ្ងៃ អ្នកគួរតែស្វែងរកអ្វីដែលថ្មីៗ ឲ្យខុសប្លែកពី Influencers ឯទៀត ដែលគេហៅថាការច្នៃប្រតិដ្ឋនេះឯង។

រូបភាពតំណាង

៧. ទាក់ទងជាមួយទស្សនិកជនរបស់អ្នក

អ្នកត្រូវទាក់ទងជាមួយទស្សនិកជនជារៀងរាល់ថ្ងៃ ឬឧស្សាហ៍ទាក់ទងជាមួយពួកគេ មិនថាតាមរយៈការឆ្លើយតបនឹងខមមិន សារសំខាន់ៗ ឬចូលរួមកម្មវិធីដែលបង្កើតដោយអ្នកគាំទ្ររបស់អ្នក។ អ្នកក៏គួរតែចំណាយពេល Live ដើម្បីជជែកជាមួយអ្នកគាំទ្រដើម្បីឲ្យពួកគេនៅតែស្រលាញ់អ្នក គិតថា អ្នកមិនឆ្មើងឆ្មៃផងដែរ។បើសិនជាទស្សនិកជនរបស់អ្នកណែនាំមាតិកាថ្មីៗ គឺគួរយកទៅពិចារណា។

៨. មានបណ្ដាញដ៏រឹងមាំ

អ្នកមិនអាចធ្វើជា Influencers ដ៏ជោគជ័យដោយគ្មានទំនាក់ទំនងឬខ្សែបណ្ដាញជាមួយមនុស្សជុំវិញខ្លួននោះឡើយ។ ក្នុងន័យនេះអ្នកគួរតែស្គាល់ ឬជិតស្និទ្ធជាមួយអ្នកបង្កើតមាតិកាផ្សេងទៀត ដូច្នេះចំនួនទស្សនិកជនរបស់អ្នកនឹងកើនឡើងតាមនោះ។ អ្នកក៏អាចផ្ញើសារសុំសហការជាមួយ Influencers ដទៃទៀតទៅលើមាតិកាណាមួយ ដែលធ្វើបែបនេះកាន់តែធ្វើឲ្យអ្នកផ្សេងទៀតចាប់អារម្មណ៍។

រូបភាពតំណាង

៩. ត្រូវតាមឲ្យទាន់ស្ទាយ៍និង Trends ថ្មីៗ

អ្នកត្រូវ Follow Up ឬតាមឲ្យទាន់ជាមួយស្ទាយ៍ថ្មីៗ Trends ថ្មីៗ ដែលទើបនឹងកើតឡើងឬទើបនឹងមាន ទាក់ទងនឹងមាតិកាដែលអ្នកបង្កើត ដើម្បីចែករំលែកដល់ទស្សនិកជនរបស់អ្នកឲ្យបានទាន់ពេលវេលា។ នេះក៏ជាកត្តាមួយជួយឲ្យអ្នកកាន់តែមានអ្នកតាមដានច្រើនដែរ ព្រោះអ្នកតែងតែធ្វើមាតិកាលឿនៗរហ័សទាន់ចិត្តទាក់ទងនឹង Trends កំពុងល្បី៕  

ប្រភព៖: indeed

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]