អ៊ីតាលី៖ អាចនិយាយបានថា នៅខណៈពេលនេះ តារាសម្ដែងប្រុសស្រី Mark Prin និង Kimberley កំពុងធ្វើឲ្យហ្វេនៗជាច្រើន រំភើប​ចិត្ត​ខ្លាំង ​ចំពោះ​ពិធី​រៀបការ​របស់អ្នកទាំងពីរ នៅ​ប្រទេស​អ៊ីតាលី ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា​នេះ ជាពិសេស ក៏មានការរង់ចាំ​មើល​រូបភាព ពី​បរិយាកាសទាំងមូល នៅ​ក្នុង​ពិធី​មង្គលការ​របស់​អ្នកទាំងពីរ ផងដែរ។ 

យ៉ាងណាមិញ មុនថ្ងៃរៀបការចូលដល់មួយថ្ងៃ តារាសម្ដែងស្រី Kimberley បានបង្ហាញរូបថត Pre-Wedding មួយឈុត ក្នុងឱកាសចុងក្រោយមុនថ្ងៃមង្គលការរបស់ខ្លួន អបជាមួយនឹងពាក្យថា «Last day till forever.​ See you at the alter tomorrow baby @mark_prin I'm so excited!!» ដែលនៅក្នុងនោះ រូបនាងក៏បានបង្ហោះជាមួយនឹងការ Check in នៅ Lake Como ប្រទេសអ៊ីតាលី ដែលជាពិធី ទីតាំងដ៏ល្បីសម្រាប់កន្លែងរៀបចំមង្គលការរបស់គូស្នេហ៍ជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តាមរយៈរូបភាពទាំងនោះ ពិតជាបានបង្ហាញនូវភាពរីករាយ និងរ៉ូមែនទិករបស់ Kimberley និង Mark ដែលធ្វើឲ្យបណ្ដាហ្វេនៗជាច្រើន ចូលមកអបអរសាទរ ចំពោះកូនក្រមុំនិងកូនកំលោះមួយគូ ដែលកំពុងត្រៀមខ្លួនសាងគ្រួសាររួមគ្នា ផងដែរ៕

ប្រភព៖ Kapookសូមទស្សនារូបភាពខាងក្រោម៖ 

Kimberly និង Mark
Kimberly 
Kimberly និង Mark
Kimberly និង Mark
Kimberly និង Mark
Kimberly និង Mark
Kimberly និង Mark
Kimberly និង Mark
Kimberly និង Mark

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]