យល់ដឹង៖ ការផាត់មុខអាចរាប់ថាជាសិល្បៈមួយដែលជួយឲ្យអ្នកបិទបាំងស្នាមមុន និងស្បែកមុខពិតៗរបស់អ្នក។ យើងឃើញថាមានវីដេអូជាច្រើននៅលើបណ្ដាញសង្គមដែលណែនាំពីវិធីផាត់មុខឲ្យសមនឹងផ្ទៃមុខនិងទម្រង់មុខរបស់អ្នក។
ការផាត់មុខមានច្រើនបែបច្រើនសណ្ឋានណាស់ ហើយក៏គ្មានមួយណាខុសមួយណាត្រូវទេគឺស៊ីសងលើចំណង់ចំណូលចិត្តនៃការផាត់របស់អ្នក ប៉ុន្តែបើសិនជាមិត្តៗនារីចង់ផាត់មុខឲ្យមើលទៅសមនឹងទម្រង់មុខ មិនស្លេកពេកក៏មិនឆ្វាចពេក ឬក៏ដើម្បីឲ្យមើលទៅកាន់តែលើកសម្រស់របស់អ្នកថែមមួយកម្រិតទៀតគឺអាចអនុវត្តតាមគន្លឹះនេះបាន៖
១. ស្វែងរក Tone (ពណ៌ស្បែកមុខផ្ទៃខាងលើ) និង Undertone (ពណ៌ស្បែកខាងក្នុង)របស់អ្នកជាមុនសិន
ដើម្បីឲ្យការផាត់មុខមើលទៅស៊ីនឹងពណ៌សម្បុររបស់អ្នក ចៀសវាងមុខសកខ្មៅ គឺអ្នកគួរតែយល់ដឹងពីមុនពីពណ៌ស្បែកមុខផ្ទៃខាងលើ និង ពណ៌ស្បែកខាងក្នុងរបស់អ្នកជាមុនសិន។ ជាទូទៅ គេបែងចែកជាបីគឺ Warm Tone (ពណ៌ស្បែករាងទឹកឃ្មុំ) បែប Cool Tone (ពណ៌ស្បែកស) និង Neutral គឺមិនសតែក៏មិនទឹកឃ្មុំ។ ដើម្បីដឹងថាអ្នកមាន Tone អ្វី អ្នកត្រូវលើកកដៃមកពិនិត្យមើលថាសរសៃត្រង់កដៃរបស់អ្នកនោះមានពណ៌អ្វី?
- បើជាពណ៌ខៀវ គឺមានន័យថា អ្នកមានស្បែកសជ្រះ (Cool Tone)
- បើជាពណ៌រាងបៃតង គឺអ្នកមានស្បែកបែបទឹកឃ្មុំ (Warm Tone)
- បើជាពណ៌ខៀវផងបៃតងផង គឺមានន័យថាអ្នក Neutral គឺមិនសតែក៏មិនទឹកឃ្មុំដែរ។
ដើម្បីស្វែងរក Undertone របស់អ្នក គឺអ្នកអាចយកគ្រឿងអលង្ការបីប្រភេទមកសាកនឹងស្បែកខ្លួនឯង។ បើអ្នកសមនឹងពណ៌មាសជាងពណ៌ប្រាក់ មានន័យថាអ្នកមានស្បែកខាងក្នុងពណ៌ទឹកឃ្មុំ (Warm Undertone) ហើយបើសិនអ្នកសមនឹងគ្រឿងអលង្ការពណ៌ប្រាក់ជាងពណ៌មាស គឺមានន័យថាអ្នកមាន Cool Undertone ។ យ៉ាងណាមិញបើសិនជាអ្នកសមនឹងគ្រឿងអលង្ការពណ៌ Rose Gold គឺអ្នកប្រហែលជាមាន Neutral Undertone ។
២. ជ្រើសរើសម្សៅទ្រនាប់ (Foundation) ឲ្យសមនឹងស្បែករបស់អ្នក
បើសិនជាអ្នកផាត់មុខចូលរួមកម្មវិធីតែប៉ុន្មានម៉ោង អ្នកគួរតែរើសយកម្សៅទ្រនាប់ណាដែលស្រាល ហើយបើសិនជាអ្នកចង់ឲ្យការផាត់មុខរបស់អ្នកជាប់ពេញមួយថ្ងៃគួរតែប្រើម្សៅទ្រនាប់ក្រាស់ៗ។ យ៉ាងណាមិញ វាសំខាន់ណាស់ដែលអ្នកត្រូវជ្រើសរើសម្សៅទ្រនាប់ឲ្យសមនឹងពណ៌ស្បែកមុខរបស់អ្នក។ ដើម្បីឲ្យដឹងថាម្សៅទ្រនាប់ពណ៌នោះសមនឹងពណ៌ស្បែករបស់អ្នកឬអត់ សូមយកវាមកលាបលើចង្ការបស់អ្នកបន្តិច បើសិនជាមើលទៅជាពណ៌តែមួយ គឺមានន័យថាម្សៅទ្រនាប់នោះសមនឹងអ្នកហើយ។
៣. ជ្រើសរើសគូល័រថ្ពាល់ឲ្យសមនឹងពណ៌ស្បែករបស់អ្នក
ការប្រើគូល័រថ្ពាល់ក៏ត្រូវរកមួយណាដែលសមនឹងពណ៌ស្បែកមុខរបស់អ្នកដែរ បើសិនជាអ្នកមាន Cool Tone អ្នកគួរតែប្រើគូល័រថ្ពាល់ពណ៌ផ្កាឈូកៗ ខណៈដែលអ្នកមាន Warm Tone គួរតែប្រើបែបពណ៌ទឹកក្រូច ឬពណ៌ក្បឿង។
៤. ជ្រើសរើសពណ៌ភ្នែកឲ្យសមនឹងពណ៌គ្រាប់ភ្នែករបស់អ្នក
នេះជាវិធីសាស្ត្រមួយដែលមិនសូវមានអ្នកដឹង បើសិនជាអ្នកមានកែវភ្នែកពណ៌ទឹកសមុទ្រ អ្នកត្រូវប្រើគូល័រភ្នែកណាដែលពណ៌រាងទឹកក្រូចឬពណ៌មាស ហើយបើសិនជាគ្រាប់ភ្នែកអ្នកពណ៌បៃតង គឺអ្នកគួរតែជ្រើសរើសយក ពណ៌ផ្កាឈូកឬស្វាយ។ សម្រាប់អ្នកមានកែវភ្នែកពណ៌ត្នោតវិញ គឺស័ក្តសមនឹងគូល័រភ្នែកពណ៌រាងប្រផេះ, ពណ៌ខៀវ ឬពណ៌ត្នោត។
ប៉ុន្តែបើសិនអ្នកមិនចង់ផាត់មុខឲ្យលេចធ្លោពេកទេ គួរតែប្រើគូល័រភ្នែកពណ៌ផ្កាឈូក បើសិនជាអ្នកមានស្បែកពណ៌ស ហើយពណ៌េរាងត្នោតនិងក្រម៉ៅសម្រាប់អ្នកមានស្បែកពណ៌ទឹកឃ្មុំ។
៥. ជ្រើសរើសពណ៌ក្រែមឲ្យសមតាមកាលៈទេសៈ
បបូរមាត់ជាចំណុចមួយដ៏ទាក់ទាញ ក្រសែភ្នែកមនុស្សពេលឃើញអ្នកដំបូងដូច្នេះវាសំខាន់ណាស់ក្នុងការជ្រើសរើសពណ៌ក្រែម។ បើសិនជាអ្នកមានស្បែករាងស អាចប្រើពណ៌បែបស្រាលៗ ផ្កាឈូកស្រាល ក្រហមស្រាល... ជាដើម ខណៈដែលអ្នកមានពណ៌ស្បែករាងទឹកឃ្មុំ អាចប្រើរាងដិតៗ៕
ប្រភព៖: milanicosmetics
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]