ភ្នំពេញ៖ តាមរយៈការបង្ហោះជាផ្លូវការ ទៅនឹង សេចក្តីប្រកាសរបស់ ក្រសួងធនធានទឹក បានអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹកសន្សំសំចៃ ជាពិសេសបណ្ដាតំបន់ជនបទ ដាច់ស្រយាលឆ្ងាយពីប្រភពទឹក ខណៈរដូវវស្សាឆ្នាំនេះនឹងបញ្ចប់ទៅលឿនត្រឹមចុងខែតុលា។
តាមរយៈខ្លឹមសារ បានលើកឡើងថា ក្រសួងធនធានទឹកសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបពីការ ព្យាករអាកាសធាតុលើកទី៣ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១-បាតុភូតសកល៖ បន្តនៅក្នុងរដូវវស្សាឆ្នាំ២០២៣ នេះបាតុភូតអែលនីណូ(El Nino)បានបង្កើនឥទ្ធិពលជាសកល។ តាមការព្យាករ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣ អត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់ ១០០ភាគរយ។
២- រដូវវស្សា៖ក-បន្តនៅក្នុងខែកញ្ញា៖ ស្ថានភាពភ្លៀងជាទូទៅធ្លាក់មិនសូវបានរាយប៉ាយ ផ្ទៃដីរងទឹកភ្លៀង ប្រមាណ៤០ ទៅ ៦០ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានភ្លៀង ធ្លាក់ច្រើននៅផ្នែកខ្លះនៅក្នុងភូមិសាស្ត្រ តំបន់ជួរភ្នំ ខ្ពង់រាប និងនៅតំបន់មាត់សមុទ្រ។
ខ-នៅក្នុងខែតុលា និងខែវិច្ឆិកា៖ ទាំងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ និងកម្រិតទឹកភ្លៀងបន្តធ្លាក់ថមថយ មកនៅក្នុងកម្រិតប្រែប្រួលពីខ្សោយទៅមធ្យមលាយឡំទៅដោយបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ជាមួយនឹង ផ្ទៃដីរងទឹកភ្លៀងប្រមាណពី៣០ទៅ៤០ភាគរយ។
គ-បញ្ចប់រដូវវស្សា៖ រដូវវស្សាឆ្នាំ២០២៣នឹងបញ្ចប់ទៅលឿនជាងឆ្នាំ២០២២៖
-តំបន់ខ្ពង់រាប៖ បញ្ចប់នៅក្នុងសប្ដាហ៍ទី៣ នៃខែតុលា។
-តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ៖ បញ្ចប់នៅក្នុងសប្តាហ៍ទី៤ នៃខែតុលា។
យោងលើស្ថានភាពអាកាសធាតុដូចបានព្យាករណ៍ និង ជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនជ្រាបជា ព័ត៌មាន និងសូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាតំបន់ជនបទ ដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]