កម្សាន្ត៖ អាចនិយាយបានថា កំពុងស្ថិតក្នុងបរិយាកាសនៃសុភមង្គល ដែលពោរពេញទៅដោយភាពរីករាយ ពីពិធីមង្គលការរបស់តារាប្រុសស្រី Mark Prin និង Kimberley នៅឯបឹង Como ប្រទេសអ៊ីតាលី និងមានមិត្តភក្តិជិតស្និទ្ធបានទៅចូលរួមអបអរទៅដល់គូស្វាមីភរិយាថ្មីមួយគូនេះ។
យ៉ាងណាមិញ ថ្ងៃនេះផ្ទាល់ដែលជាថ្ងៃមង្គលរបស់តារាប្រុសស្រី ក៏មានប្រភពសារព័ត៌មានក្នុងស្រុកថៃ បានបើកបង្ហាញពីរូបភាពជាច្រើនរបស់តារាទាំងពីររូប ពីអតីតកាលរបស់ពួកគេ ចាប់តាំងពីបានសាងស្នេហ៍គ្រាដំបូង រហូត លូតលាស់រឹងមាំ និងជាទំនាក់ទំនងស្នេហាដ៏ស្មោះស្ម័គ្រមួយ ដល់បានក្លាយជាគូជីវិតនឹងគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស តាមរយៈរូបភាពទាំងអស់នោះ របស់ Mark និង Kimberley មុនពេលសាងជីវិតជាប្ដីប្រពន្ធនឹងគ្នា អ្នកទាំងពីរ បានបង្ហាញពីភាពស្មោះត្រង់ រយៈពេលជាង១០ឆ្នាំមកហើយ ឲ្យទស្សនិកជន ក៏ដូចជាហ្វេនៗរាល់គ្នាបានឃើញ ពីស្នេហាពិត ដែលភាគីនីមួយៗ តែងតែបំពេញចិត្តគ្នា យកចិត្តទុកដាក់ មើលថែគ្នា ទៅវិញទៅមក ដោយក្តីស្រឡាញ់ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]