បរទេស៖ កាលពីថ្ងៃទី ១៤ ខែកញ្ញានេះ​ ត្រូវបានឲ្យដឹងថា រដ្ឋសភា នៃប្រទេសមិកស៊ិកកូ បានទម្លាយ សាកសពអេលាន ចំនួន ២ ដែលមានអាយុកាលដល់ទៅ ១០០០ឆ្នាំ ទៅកាន់សាធារណជន ដែលបានបង្កឲ្យមានការផ្ទុះចាប់អារម្មណ៍ ក៏ដូចជាភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់អ្នកនិយមលេងអ៉ីនធឺណែត។

តាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលគេបានបន្តចែកចាយលើបណ្តាញសង្គម ទៅនឹងរូបភាពដែលបានផ្តិតយកចេញពី វីដេអូរបស់ រដ្ឋសភា នៃប្រទេសមិចស៊ីកូ មានរូបរាងចម្លែក ដែលមានភិនភាគមើលទៅ មានតែម្រាមដៃបី ហើយក៏គ្មានធ្មេញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមប្រភពដដែលបានបន្តទៀតថា គេបានសិក្សាសមាសភាពហ្សែន DNA របស់ពួកគេ ទោះជាយ៉ាងណា គេមិនទាន់ស្គាល់ ទៅនឹងផ្នែកណា​មួយ ដែលមាន ការវិវត្តន៍ នៅលើផែនដី របស់យើងឡើយនោះទេ៕

គេរំលឹកផងដែរថា សាកសពរបស់ពួកគេ ត្រូវបានរកឃើញនៅក្នុងទីក្រុង Cusco នៅក្នុងប្រទេសប៉េរូ ត្រូវបានដាក់បង្ហាញ នៅក្នុងប្រអប់កញ្ចក់ ដោយអ្នកជំនាញ UFO៕

ប្រភព៖ independent.co.uk

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]