កូរ៉េខាងត្បូង៖ តារាចម្រៀងសញ្ជាតិថៃ Lisa សមាជិកក្រុម BLACKPINK បានច្រានចោលការបន្តកុងត្រា របស់ YG Entertainment ដែលមានតម្លៃប្រហែល ៤០ លានដុល្លារ ជាថ្នូរក្នុងការបន្តជ្រក ក្នុងទ្រនំនេះបន្តទៀត។
កាលពីថ្ងៃទី ១៤ ខែកញ្ញា សារព័ត៌មាន Star News បានចេញផ្សាយរបាយការណ៍ស្តីពីការចរចាកុងត្រារបស់ Lisa។ សមាជិកក្រុម BLACKPINK បច្ចុប្បន្នស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ពួកគេជាមួយផលិតកម្ម YG Entertainment ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រព័ន្ធផ្សព្វផ្សាយ តារាស្រី BLACKPINK បានទទួលកិច្ចសន្យាជាច្រើនពីស្លាកសញ្ញានានាជុំវិញពិភពលោក ដែលមានតម្លៃរាប់សិបលានដុល្លារ។ យ៉ាងណាមិញ បណ្តាញផ្សព្វផ្សាយរបស់ពួកគេក៏បានអះអាងផងដែរថា Lisa បានបដិសេធការផ្តល់ជូន នូវកិច្ចសន្យាចំនួន ដ៏ទៅពីរពី YG Entertainment ។
បន្ថែមពីនេះ ក៏មានពាក្យចចាមអារ៉ាមថា Lisa បានច្រានចោលការផ្តល់ជូនដំបូងរបស់ YG រួចហើយ ហើយថ្មីៗនេះបានច្រានចោលការផ្តល់ជាលើកទីពីរ ជាមួយទំហំសាច់ប្រាក់ មានតម្លៃ ៥០.០ ពាន់លានវ៉ុន (ប្រហែល ៣៧.៧ លានដុល្លារអាមេរិក)៕
ប្រភព៖ Koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]