ថៃ៖ អាចនិយាយបានថា គឺជាពេលវេលាដ៏រីករាយយ៉ាងខ្លាំង គូស្នេហ៍សម្រាប់តារាប្រុសស្រី Mark Prin និង Kimberley ដែលទើបនឹងរៀបការថ្មីថ្មោង ជាមួយនឹងការរៀបចំពិធីមង្គល នៅអ៊ីតាលី ព្រមទាំងមានមិត្តភក្តិជិតស្និទ្ទបានទៅចូលរួម អបអរទៀតផង។
យ៉ាងណាមិញ ក្រឡេកមកមើលពី បរិយាកាសនៅក្នុងពិធីដ៏សំខាន់របស់តារាប្រុសស្រីទាំងពីររូបនេះ ពោរពេញទៅដោយភាពស្រស់បំព្រង និងក្ដីរំភើបចិត្តជាខ្លាំង ដែលបានឃើញគូស្នេហ៍ជាច្រើនឆ្នាំមួយគូនេះ បានក្លាយជាគូស្វាមីភរិយាដ៏ផ្អែមល្ហែម នៅក្នុងពិធីរៀបការរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ តារាស្រី Kimberley បង្ហាញខ្លួនក្នុងឈុតអាពាហ៍ពិពាហ៍ពណ៌ស យ៉ាងស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ ដូចព្រះនាងក្នុងរឿងនិទាន ខណៈ លោក Mark Prin ក៏បានមកក្នុងឈុតពណ៌សជាមួយខោពណ៌ខ្មៅ ដែលមើលទៅភាពទាក់ទាញ ដើរកាន់ដៃគ្នានៅក្នុងពិធីឡើងរ៉ូមែនទិក ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]