ស្នេហា៖ គូស្នេហ៍ដែលរៀបការក្លាយជាស្វាមីភរិយារួច តែងតែប្រាថ្នាឲ្យចំណងអាពាហ៍ពិពាហ៍ស្អិតរមួតនិងគង់វង្សរហូតចាស់សក់ស្កូវ ប៉ុន្តេក៏មានកាលៈទេសៈខ្លះ ធ្វើឲ្យពួកគេសម្រេចចិត្តលែងលះគ្នាដែរ។ ជីវិតគូគឺត្រូវការការអត់ធ្មត់ និងអត់ឱនឲ្យគ្នាច្រើនខ្លាំងណាស់ ប៉ុន្តែគូស្នេហ៍ខ្លះជ្រើសរើសការលែងលះគ្នាព្រោះតែនៅជាមួយគ្នាហើយ មិនមានក្ដីសុខដូចមុន។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើសិនជាអ្នកធ្លាប់ឆ្ងល់ថាហេតុអីបានជាគូជីវិតដែលល្អូកល្អឺនសុខៗទៅជាលែងលះគ្នា គឺអាចបណ្ដាលមកពី៖

១. បញ្ហាហិរញ្ញវត្ថុ

គូស្វាមីភរិយាខ្លះត្រូវប្រឈមនឹងបញ្ហាហិរញ្ញវត្ថុខ្លាំងពេក ឬក៏មិនមានការព្រមព្រៀងគ្នារឿងចាយវាយធ្វើឲ្យបញ្ហាក្នុងគ្រួសារកើតឡើងដដែលៗ រហូតឈានដល់ការលែងលះ។ គូស្វាមីភរិយាក៏អាចនឹងជាប់បំណុលគេច្រើនពេក រហូតខ្វែងគំនិតគ្នាលើរឿងខ្លះ ឬក៏មិនបានពិភាក្សាគ្នាពីរឿងហិរញ្ញវត្ថុទើបដើរដល់ផ្លូវបំបែក។

២. មិនសូវពូកែទាក់ទងគ្នា និងមិនបើកចិត្តឲ្យគ្នានឹងគ្នា

មនុស្សខ្លះទោះមានស្វាមីឬភរិយាក៏ដោយ ក៏មិនបើកចិត្តឲ្យអ្នកម្ខាងទៀតបានយល់បានដឹងពីខ្លួននោះឡើយ។ ដំបូងៗ កង្វះនៃការទំនាក់ទំនងអាចនឹងត្រូវមើលរំលងព្រោះទើបតែរៀបការថ្មីៗ ប៉ុន្តែយូរៗទៅទើបស្វាមីភរិយាទ្រាំទ្រនឹងគ្នាលែងបាន ព្រោះមានរឿងអីក៏លាក់ទុកតែឯង ធ្វើដូចជាយើងមិនមែនជាផ្នែកមួយនៃជីវិតរបស់គេ។

រូបភាពតំណាង

៣. មិនចេះគ្រប់គ្រងគ្រួសារ

ពេលដែលស្វាមីភរិយាមានកូនៗរស់នៅជាមួយ ឬក៏មានសាច់ញាតិខាងណាមករញ៉េរញ៉ៃដែរ គឺអាចជាកត្តាមួយធ្វើឲ្យពួកគេគិតថាពួកគេមិនអាចគ្រប់គ្រងគ្រួសារមួយនេះបាន ដូចជាខ្វែងគំនិតគ្នាទាក់ទងនឹងការចិញ្ចឹមកូនជាដើម និងមិនសូវចេះមើលថែកូន មិនចេះចាត់ចែងផ្ទះ រឹតតែមិនចេះគ្រប់គ្រងប្រាក់កាស។

៤. មិនសូវមានទំនាក់ទំនងផ្លូវកាយ

អាពាហ៍ពិពាហ៍ដែលជោគជ័យមិនមែនត្រឹមទំនាក់ទំនងផ្លូវចិត្ត និងការមើលថែរក្សាគ្នាទៅវិញទៅមកទេតែក៏គិតលើទំនាក់ទំនងផ្លូវកាយដែរ។ អាចថាដំបូង គូស្វាមីភរិយាមានទំនាក់ទំនងរាងកាយជាមួយគ្នាញឹកញាប់ ប៉ុន្តែយូរៗទៅក៏កម្រនឹងមាន ទើបឈានដល់ការលែងលះព្រោះម្ខាងៗគ្មានអារម្មណ៍ស្រលាញ់និងស្និទ្ធស្នាលជាមួយគ្នាទៀត។

រូបភាពតំណាង

៥. មិត្តភក្តិនិងក្រុមគ្រួសារមិនសូវចូលចិត្តដៃគូជីវិត

បញ្ហាខាងក្រៅដូចជា ស្វាមីឬភរិយាខ្លួន មិនមានទំនាក់ទំនងល្អជាមួយមិត្តភក្តិឬក្រុមគ្រួសាររបស់ខ្លួន ក៏អាចជាកត្តាបណ្ដាលឲ្យមានការលែងលះផងដែរ។ ជួនកាល មិត្តភក្តិឬក្រុមគ្រួសារម្ខាងលូកដៃចូលមកក្នុងជីវិតអាពាហ៍ពិពាហ៍អ្នកទាំងពីរធ្វើឲ្យទំនុកចិត្តបាត់បង់ ឈានដល់ការបែកបាក់ចំណងតែម្ដង។

៦. លេងល្បែង ប្រើប្រាស់គ្រឿនញៀន ឬក៏ញៀនសុរា

ពិតណាស់ គ្មានអ្នកណាទ្រាំបានទេបើសិនជាគូជីវិតរបស់អ្នកជាមនុស្សចូលចិត្តប្រព្រឹត្តិអំពើទុច្ចរិតដូចជា ក្លាយជាខ្មោចល្បែង ជាទាសកររបស់គ្រឿនញៀន ឬជាមនុស្សប្រមឹកចេញផឹកចូលផឹក ដែលទាំងអស់នេះសុទ្ធសឹងតែបង្កជាបញ្ហាក្នុងគ្រួសារនិងជាគម្រូមិនល្អដល់កូនៗ។

រូបភាពតំណាង

៧. ការប្រើអំពើហិង្សា ឬបង្ខាំង

ការប្រើប្រាស់អំពើហិង្សាមិនថាតាមរយៈផ្លូវកាយ ឬផ្លូវចិត្តរបស់បុរសជាស្វាមីទៅលើនារីជាភរិយា ជាអំពើខុសឆ្គងដែលអាចឈានដល់ការយកច្បាប់មកពាក់ព័ន្ធ។ គ្មាននារីណាចង់បានបុរសហិង្សាអាងអីលើកដៃវាយៗជាស្វាមីនោះឡើយ ទើបករណីខ្លះការលែងលះគឺបណ្ដាលមកពីបែបនេះ។ ឬជួនកាល ស្វាមីរបស់អ្នកបង្ខាំងអ្នកឲ្យនៅតែក្នុងផ្ទះ មិនឲ្យចួបអ្នកណាទាំងអស់ ធ្វើឲ្យយូរៗទៅសភាពផ្លូវចិត្តរបស់អ្នកដុនដាបនិងមិនចង់បន្តអាពាហ៍ពិពាហ៍មួយនេះឡើយ។

៨. ឈ្លោះគ្នាញឹកញាប់ពេក

មុនពេលរៀបការ គូស្វាមីភរិយាមិនទាន់បានដឹងពីបញ្ហានេះ ប៉ុន្តែក្រោយរៀបការក៏ដឹងថា ពួកគេមានគំនិតខុសគ្នា ទើបងាយនឹងឈ្លោះប្រកែកគ្នា បែបឈ្លោះព្រឹកឈ្លោះល្ងាចធ្វើឲ្យយូរៗទៅក៏ទ្រាំទ្រនឹងគ្នាលែងបាន។

រូបភាពតំណាង

៩. មានក្ដីរំពឹងឬការស្រមើស្រមៃខ្ពស់ពេក

មុនរៀបការ អ្នកនិងដៃគូចេះតែគិតថាទាំងពីរនាក់នឹងមានជីវិតដ៏ល្អមួយ មានផ្ទះនៅ មានឡានទំនើបជិះ ប្រើសម្ភារៈថ្លៃៗនិងមានប្រាក់ចាយច្រើនៗ ដល់តែពេលរៀបការមែនទែន ហើយរស់នៅជាមួយគ្នាទើបដឹងថាទាំងអស់នោះគ្រាន់តែជាការស្រមើស្រមៃប៉ិណ្ណោះ គឺមកពីម្នាក់ៗរំពឹងទុកខ្ពស់ពេកទើបពេលខកចិត្ត ក៏ទទួលយកមិនបាន។

១០. បញ្ហាពេលវេលា

ជួនកាល គូស្វាមីភរិយាទាំងពីរនាក់ធ្វើការម៉ោងខុសគ្នា ជាហេតុធ្វើឲ្យកាលវិភាគមិនត្រូវគ្នា យូរៗម្ដងទើបបានចួបមុខគ្នាទើបបានទំនេរ ទើបចំណងអាពាហ៍ពិពាហ៍មិនអាចទៅមុខបន្ត៕

រូបភាពតំណាង

ប្រភព៖: divorce

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]