យល់ដឹង៖ គ្នាយើងប្រហែលធ្លាប់ឮហើយថា ការញ៉ាំផ្លែល្ហុងអាចជួយឲ្យពោះវៀនរឹងមាំ និងធ្វើឲ្យការរំលាយអាហារដំណើរការកាន់តែប្រសើរ។ ប៉ុន្តែ យើងធ្លាប់ដឹងទេថា ផ្លែឈើមួយប្រភេទនេះ ក៏មានគុណប្រយោជន៍ដ៏ល្អឯកក្នុងការសម្រកទម្ងន់ដែរនោះ?
ទាំងនេះជាគុណប្រយោជន៍សុខភាពទាំង៧នៃផ្លែល្ហុងដែលល្អបំផុតសម្រាប់ការសម្រកទម្ងន់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. សម្បូរទៅដោយជាតិសរសៃ
ចំពោះអាហារដែលសម្បូរទៅដោយជាតិសរសៃខ្ពស់ មានប្រសិទ្ធភាពក្នុងការជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការយ៉ាងរលូន និងជួយឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។ កត្តាទាំងនេះហើយ ដែលអាចជួយឲ្យយើងអាចសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស។
២. ប្រឆាំងនឹងការរលាក
ទន្ទឹមនឹងនេះដែរ ផ្លែល្ហុងក៏ជាប្រភពនៃសារធាតុPapain ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយការរលាកនៅក្នុងរាងកាយ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការរលាកអាចរាំងស្ទះគ្នាយើងក្នុងការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
៣. ជួយដល់ការរំលាយអាហារ
ជាមួយគ្នានេះដែរ ផ្លែល្ហុងមានផ្ទុកសារធាតុ Papain និង Chymopapain ដែលអាចជួយសម្រួលដល់ការរំលាយអាហារ និងប្រឆាំងនឹងការទល់លាមក។ បន្ថែមពីនេះ ផ្លែល្ហុងក៏អាចជួយបង្ការ និងព្យាបាលការរលាកក្រពះបានយ៉ាងអស្ចារ្យ។ ដូចយើងបានដឹងស្រាប់ហើយថា ពោះវៀន និងប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការសម្រកទម្ងន់។
៤. ជួយបន្សាបជាតិពុល
មិនត្រឹមតែប៉ុណ្ណោះ ផ្លែល្ហុងសម្បូរទៅដោយជាតិសរសៃ ដែលអាចជួយបន្សាបជាតិពុលនៅក្នុងប្រព័ន្ធរាងកាយ និងសម្អាតពោះវៀន។
៥. ប្រឆាំងនឹងការឆ្លងមេរោគ
ជាក់ស្តែង គ្នាយើងខ្លះប្រឈមនឹងបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង ដែលរារាំងដល់ដំណើរការប្រក្រតីនៃរាងកាយ និងបណ្តាលឲ្យមានការឡើងទម្ងន់។ ផ្លែល្ហុង ជាប្រភពនៃសារធាតុប្រឆាំងនឹងមេរោគ ព្រមទាំងប៉ារ៉ាស៊ីត ដែលជួយប្រឆាំងនឹងជំងឺ ក៏ដូចជាការឆ្លងមេរោគផ្សេងៗ។
៦. មានកាឡូរីទាប
ចំពោះផ្លែល្ហុងចំនួន១០០ក្រាម មានកាឡូរីតែ៤៣កាឡូរីប៉ុណ្ណោះ។ លើសពីនេះ ផ្លែឈើមួយប្រភេទនេះ ក៏សម្បូរទៅដោយវីតាមីនC កាល់ស្យូម វីតាមីនA ម៉ាញេស្យូម ហ្វូឡេត និងប៉ូតាស្យូមផងដែរ។ ដោយសារតែមានជាតិសរសៃខ្ពស់ ទើបផ្លែល្ហុងគឺជាប្រភពនៃសារជាតិទឹក ព្រមទាំងជួយឲ្យយើងឆ្អែតបានយូរ និងបញ្ចេញម៉ូលេគុលខ្លាញ់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធដោយ៖ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]