កម្សន្ត៖ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ទៅលើ តារាចម្រៀងប្រុស Taehyung ឬ V ដែលលោកបានឡើងសម្ដែងបទ Slow dancing នឹងបានយកសុនខចិញ្ចឹមរបស់ខ្លួនឡើងឆាកជាមួយគ្នា។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលទៀតនោះគឺ សុនខឈ្មោះ Tannie នេះ ពិតជាធ្វើបានល្អមែនទែន ប្រៀបដូចជាតារាមួយរូបផងដែរ។
នៅក្នុងនោះ តារាប្រុស V បាននាំកូនសុនខដ៏គួរឲ្យស្រឡាញ់មួយនេះ ទៅលើឆាកជាមួយ ហើយលោកបានដាក់ឲ្យវា ដើរពេញឆាក ប៉ុន្ដែ Tannie មិនភ័យមិនរត់រញ៉េរញ៉ៃនោះទេ គឺវាគ្រាន់តែឈរក្រោយម្ចាស់។ មិនតែប៉ុណ្ណោះ សូម្បីតែពេលមានអ្នករាំឡើងមកច្រើននាក់ ក៏កូនឆ្កែមួយនេះ មិនភ័យនោះឡើយ។
គួរបញ្ជាក់ផងដែរថា Tannie ជាសុនខតូចនេះ ក៏មានវត្តមាននៅក្នុងអាល់ប៊ុមបទចម្រៀងថ្មីរបស់ Taehyung ផងដែរ ហើយវាក៏មានប្រជាប្រិយភាពមិនចាញ់ម្ចាស់វាដែរ។ ជាពិសេស នេះជាលើកទី១ហើយ ដែលមានតារាចម្រៀងយកសត្វចិញ្ចឹមរបស់ខ្លួនឡើងសម្ដែងបែបនេះ ដែលវាពិតជាប្លែកភ្នែកមែនទែន៕
ប្រភព៖ BTS with LUV⁷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]