បរទេស៖ ខណៈកំពុងមានភាពរីករាយជាមួយនឹងការឈ្នះពានរង្វាន់ជាច្រើន ក្នុងកម្មវិធី MTV Video Music Awards តារាចម្រៀងស្រី Taylor Swift ស្រាប់តែមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានដឹងថា ពេជ្របានធ្លាក់ចេញពីចិញ្ចៀនរបស់ខ្លួន ដែលតម្លៃ ១២០០០ ដុល្លារ។
ក្នុងនោះដែរ យោងតាម Page Six បានឲ្យដឹងថា តារាចម្រៀងស្រីរូបនេះ បានពាក់ចិញ្ចៀនពេជ្រដ៏ធំមួយ ពីក្រុមហ៊ុនគ្រឿងអលង្ការលំដាប់ខ្ពស់ Joseph Saidian & Sons ជាមួយនឹងតម្លៃលក់រាយ ១២០០០ ដុល្លារ ចូលរួមក្នុងកម្មវិធីនេះ តែ គ្រាប់ពេជ្រនៅចិញ្ចៀនហាក់រលុង ស្របពេលដែល Taylor រាំ និងអបអរសាទរ និងទះដៃយ៉ាងក្លៀវក្លា នៅក្នុងហ្វូងមនុស្ស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ យោងតាមវីដេអូដែលបានថតដោយទស្សនិកជន រូបនាងមើលទៅហាក់បីដូចភ័.យស្ល.ន់ស្លោ ខណៈដែលបានកាន់ចិញ្ចៀន នៅសល់តែវង់មាសតែប៉ុណ្ណោះ។ យ៉ាងណាមិញ តារាស្រីរូបនេះ ក៏បានប្រគល់វាទៅឲ្យសន្តិសុខ ដើម្បីចាប់ផ្តើមស្វែងរកពេជ្រ ទៀតផង។ តែទោះជាយ៉ាងណា ក៏នៅតែមិនទាន់ដឹងច្បាស់ទេថា Taylor បានរកឃើញពេជ្រឬយ៉ាងណានោះទេ ខណៈពេលឡើងលើឆាកដើម្បីទទួលពានរង្វាន់ ចិញ្ចៀននោះ បានបាត់ពីដៃឆ្វេងរបស់នាងទៅហើយ ហើយខាងតំណាងរបស់តារាចម្រៀងរូបនេះ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះ នោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]