យល់ដឹង៖ ទឹកដោះគោមានសារធាតុចិញ្ចឹមជួយដល់រាងកាយ និងឆ្អឹងរបស់អ្នកឲ្យរឹងមាំថែមទាំងមានរសជាតិឆ្ងាញ់ទៀត ប៉ុន្តែអ្នកក៏ត្រូវប្រុងប្រយ័ត្នមិនញ៉ាំវាជាមួយរបស់ខ្លះដែរ ព្រោះទឹកដោះគោត្រូវការពេលរំលាយអាហាររាងយូរ។ ខាងក្រោមនេះជាប្រភេទរបស់ដែលអ្នកមិនគួរញ៉ាំលាយជាមួយទឹកដោះគោ ឬជាមួយទឹកដោះគោ៖

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ត្រី

រូបភាពតំណាង

អ្នកមិនគួរញ៉ាំត្រីលាយជាមួយទឹកដោះគោនោះឡើយ ដោយសារការផឹកទឹកដោះគោធ្វើឲ្យរាងកាយចុះត្រជាក់ តែត្រីវិញធ្វើឲ្យរាងកាយឡើងកម្ដៅ ទើបលាយចូលគ្នាទៅនឹងមានបញ្ហាដល់សុខភាពដូចជា ពិបាករំលាយអាហារជាដើម។ ២. ផ្លែចេក

អ្នកមិនគួរញ៉ាំផ្លែចេកជាមួយទឹកដោះគោទេ ហើយក៏មិនគួរញ៉ាំរួមជាមួយគ្នាឬពេលទន្ទឹមគ្នាដែរ ព្រោះចេកពិបាកនឹងរំលាយអាហារ ហើយទឹកដោះគោក៏ពិបាកដូចគ្នា ដូច្នេះបើញ៉ាំទៅអាចនឹងធ្វើឲ្យអ្នកហត់នឿយខ្លាំង។

រូបភាពតំណាង

៣. ផ្លែឪឡឹក

ការទទួលទានផ្លែឪឡឹកលាយជាមួយទឹកដោះគោអាចធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការមិនបានល្អទេ និងធ្វើឲ្យមានជាតិពុល ដែលអាចធ្វើឲ្យអ្នកក្អួត។

រូបភាពតំណាង

៤. ឆៃថាវ

អ្នកមិនគួរទទួលទានទឹកដោះគោក្រោយពេលញ៉ាំឆៃថាវនោះទេ ព្រោះឆៃថាវធ្វើឲ្យក្ដៅក្នុងក្រពះ ធ្វើឲ្យប្រព័ន្ធរំលាយអាហារមិនល្អ។

រូបភាពតំណាង

៥. របស់ជូរ

របស់ជូរដែលមានជាតិអាស៊ីត និងមានជាតិវីតាមីន C ខ្ពស់មិនគួរទទួលទានជាមួយទឹកដោះគោទេ ព្រោះអាចធ្វើឲ្យអ្នកមានអាការៈផ្ដាសាយ, ក្អក, ឡើងកន្ទួលលើស្បែក និងប្រតិកម្មជាដើម៕  

រូបភាពតំណាង

ប្រភព៖: healthshots

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]