កម្សាន្ត៖ ថ្មីៗនេះ មានភ្ញៀវបរទេស២នាក់ បានបង្ហោះសារយ៉ាងវែងអន្លាយ និយាយរៀបរាប់ពីដំណើរកម្សាន្តរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដែលធ្វើឲ្យពួកគេមិននឹកស្មានដល់។ នៅក្នុងនោះ ភ្ញៀវទេសចរណ៍ស្រីរូបនេះ បាននិយាយថា មនុស្សជាភាគច្រើនសម្រេចចិត្តរំលងប្រទេសកម្ពុជានៅពេលដែលពួកគេចង់ដើរលេងកម្សាន្តនៅតំបន់អាស៊ី ប៉ុន្ដែពេលនេះ នាងនឹងមកបញ្ចុះបញ្ចូលភ្ញៀវទេសចរណ៍ទាំងនោះឲ្យគិតឡើងវិញ។

ព្រះបរមរាជវាំងនៃប្រទេសកម្ពុជា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស រូបនាងថែមទាំងសរសើរទៀតថា ប្រទេសយើង តែងតែត្រូវគេមើលរំលង ហើយប្រទេសកម្ពុជាគួរឲ្យត្រូវទទួលបានប្រជាប្រិយភាពឲ្យស័កសមនឹងភាពអស្ចារ្យដែលទឹកដីយើងមាន។ មិនតែប៉ុណ្ណោះ គេបាននិយាយថា ប្រទេសកម្ពុជា គឺជា ឋានសួគ៌​លាក់ខ្លួន​ គ្មានអ្នកដឹង ចំពោះអ្នកដែលមានគម្រោងមកលេងអាសុីអាគ្នេហ៍​ ដាច់ខាតគួរតែចូលមកលេងកម្ពុជា​ ។

ប្រាសាទអង្គរវត្តនៃ ប្រទេសកម្ពុជា

លើសពីនោះ នៅក្នុងខមិនទាំងអស់សុទ្ធតែវិជ្ជមាន​ ពួកគេគម្រោងមកថៃ​ និង​ វៀតណាម​ តែឆ្លៀតចូលលេងកម្ពុជា​ បានបាក់ចិត្តនឹងទឹកដីកម្ពុជាតែម្តង​ ខុសពីការគិត​ ហេីយគេថា​ បេីមកលេងអាសុីអាគ្នេហ៍​ ហេីយមិនបានមកលេងកម្ពុជា​ គឺអត់ន័យតែម្តង៕

ប្រភព៖ Re-IDEA

រូបភាព​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]