ថៃ៖ ជាមួយនឹងដំណឹងដ៏រីករាយរបស់ តារាប្រុសស្រី Mark Prin និង Kimberley ដែលបានចូលរោងការ កាលពីថ្ងៃទី ១៤ ខែកញ្ញា កន្លងទៅនេះ ក៏ដូចជាបានរៀបចំយ៉ាងរ៉ូមែនទិកនៅប្រទេសអ៊ីតាលី រហូតធ្វើឲ្យហ្វេនៗជាច្រើន រំភើបជំនួស និងបានចូលរួមអបអរសាទរជាថ្មីម្តងទៀតចំពោះអ្នកទាំងពីរ ។

ជាមួយគ្នានេះដែរ ក្រៅពីពិធីរៀបការរបស់កូនកំលោះកូនក្រមុំមួយគូនេះ ថ្មីៗនេះ តារាស្រី Yaya ដែលជាមិត្តជិតដិត និងបានចូលរួមក្នុងពិធីមង្គលមួយនេះដែរ រូបនាង បានចេញមកបង្ហោះសារ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល នៅពេលដែលគេសួរនាំ ពីរឿងរ៉ាវក្នុងទំនាក់ទំនងស្នេហារបស់ខ្លួន ថានាងនឹងរៀបការនៅពេលណា ដោយបានបង្ហើបថា នៅឆ្នាំក្រោយ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ Yaya និង Nadech ដែលជាគូស្នេហ៍ ក៏បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ​ដូច​គូស្នេហ៍​ថ្មីថ្មោង ខណៈពេលចូលរួមអបអរទៅដល់មិត្តភក្តិ។ ហើយនេះ គឺជាគូស្នេហ៍មួយគូទៀតហើយ ដែលកំពុងតែធ្វើឲ្យអ្នកគាំទ្ររង់ចាំមើល និងពេលវេលាជាក់លាក់នៅថ្ងៃខាងមុខ ដែលអ្នកទាំងពីរបានសម្រេចបញ្ចប់ភាពនៅលីវ សាងគ្រួសាររួមគ្នា ផងដែរ៕ ​

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Yaya
Yaya
Yaya និង Nadech
Yaya និង Nadech
Yaya 
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech
Yaya និង Nadech

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]