លីប៊ី៖ គ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ បានបំផ្លាញហេដ្ឋរចនាសម្ព័ន្ធក្នុងទីក្រុងអស់យ៉ាងច្រើន និងបានបណ្តាលឲ្យមានពលរដ្ឋជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិត និងកំពុងបាត់ខ្លួន នេះបើយោងតាម​ការចុះផ្សាយលើគេហទំព័រផ្លូវការ សារព័ត៌មាន Channel News Asia។

តាមប្រភពដដែលបានបន្តទៀតថា ទឹកហូរ លាយលំជាមួយ ព្យុះដ៏ខ្លាំងមួយបានបំផ្ទុះទំនប់ទឹកកាលពីយប់ថ្ងៃអាទិត្យ និងបានបោកបក់ បណ្តាលឲ្យទឹកទន្លេ បានហូរកាត់ទីក្រុង Derna ភាគខាងកើត ដោយបានបោកបក់អគារ រលំទាំងមានមនុស្សនៅខាងក្នុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់ដោយមន្ត្រីនៅតែស្រពិចស្រពិល ខណៈ អភិបាលក្រុង Derna Abdulmenam al-Ghaithi បាននិយាយថា ការស្លាប់នៅក្នុងទីក្រុងអាចឡើងដល់ ១៨,០០០ ទៅ ២០,០០០ នាក់ហើយ ដោយក្នុងលោក បានធ្វើសេចក្តីព្រួយបារម្ភផងដែរ ដោយខ្លាចទីក្រុងឥឡូវនេះនឹងអាចមានជំងឺរាតត្បាត ដោយសារតែសាកសពជាច្រើននៅក្រោមគំនរបាក់បែកនិងនៅក្នុងទឹក ថែមទាំងកង្វះ ទឹកស្អាត អាហារ និងកន្លែងស្នាក់នៅជាដើម៕

ប្រភព​៖ Channel News Asia

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]