ភ្នំពេញ៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា[1]  បានឧបត្ថម្ភវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន 2023។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូនអ្នកសារព័ត៌មាន នូវចំណេះដឹង និងការស្វែងយល់ចាំបាច់ អំពីទិដ្ឋភាពហិរញ្ញវត្ថុរបស់កម្ពុជា។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធានារ៉ាប់រងកម្ពុជា (IAC) និងក្លឹបអ្នកកាសែតកម្ពុជា (CCJ)។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាននេះ ផ្តោតលើការចែករំលែកចំណេះដឹង ស្តីពី "មូលដ្ឋានគ្រឹះនៃវិស័យធនាគារហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា"។ ក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាលនេះ ក៏មានការប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ជូនដល់អ្នកសារព័ត៌មាន​សរុប  50 ​រូប ដោយក្នុងនោះមាននិពន្ធនាយក 19 រូប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងវគ្គបណ្តុះបណ្តាល រយៈពេល  4 សប្តាហ៍។

រូបភាព

កម្មវិធីនេះផ្ដោតជាពិសេស លើការយល់ដឹងរបស់អ្នកសារព័ត៌មានលើវិស័យហិរញ្ញវត្ថុ ដោយប​ង្កើតទំនាក់ទំនងជិតស្និទ្ធរវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងសហគមន៍ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងផ្ដល់ជូនអ្នកសារព័ត៌មាន នូវចំណេះដឹងសំខាន់ៗអំពីវាក្យស័ព្ទ ដែលប្រើនៅក្នុងវិស័យធនាគារ ​រួមទាំងតួនាទីរបស់ភាគីពាក់ព័ន្ធសំខាន់ៗផងដែរ។

រូបភាព

ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី​ 13 ខែកញ្ញា ឆ្នាំ  2023 ​ដោយមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្នាក់ដឹកនាំពាក់ព័ន្ធមកពី ABC, CMA និង IAC ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

រូបភាព

ក្នុងនាមជា Gold Sponsor នៃកម្មវិធីដ៏មានសារៈសំខាន់មួយនេះ ធនាគារ ABA បានបញ្ជាក់ជាថ្មី នូវការតាំងចិត្តរបស់ខ្លួន ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈសារព័ត៌មានប្រកបដោយទំនួលខុសត្រូវ។ ABA ក៏យល់ច្បាស់ អំពីតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន ក្នុងការបញ្ជ្រាបចំណេះដឹងដល់សាធារណជន លើវិស័យហិរញ្ញវត្ថុ ហើយ ABA ជឿជាក់ថា តាមរយៈការចែករំលែកចំណេះដឹងដ៏ទូលំទូលាយនេះ ជូនដល់បណ្ដាអ្នកសារព័ត៌មាន កម្ពុជានឹងក្លាយជាសង្គមជាតិមួយ ដែលរឹងមាំ និងពោរពេញដោយចំណេះដឹង៕

[1]

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]