យល់ដឹង៖ របបអាហារប្រចាំថ្ងៃដូចជាបន្លែឬផ្លែឈើ សាច់ អាចជួយទ្រទ្រង់ជីវិតរបស់អ្នក និងផ្ដល់សុខភាពល្អ ប៉ុន្តែទន្ទឹមនោះដែរក៏មានក្រុមអាហារខ្លះ ដែលអ្នកមិនគួរទទួលទានលាយជាមួយគ្នា ឬរួមគ្នា ដោយសារវាអាចបង្កបញ្ហាសុខភាពដល់អ្នក។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ ជាក្រុមអាហារដែលអ្នកមិនគួរទទួលទានលាយជាមួយគ្នា៖

១. សាច់ជ្រូកបីជាន់ និងពងទា

សម្រាប់អ្នកដែលចូលចិត្តទទួលទានអាហារពេលព្រឹកប្រភេទដូចលោកខាងលិចគឺតែងតែញ៉ាំ សាច់ជ្រូកបីជាន់ និងពងទា លាយជាមួយគ្នា ប៉ុន្តែអ្នកដឹងទេថា ទាំងសាច់ជ្រូកបីជាន់ និងពងទា គឺមានជាតិប្រូតេអ៊ីនខ្ពស់ពេកដូចគ្នា។ កាលណាទទួលទានជាមួយគ្នាទៅ អាចពិបាកដល់ការរំលាយអាហារ។

រូបភាពតំណាង

២. ទឹកដោះគោជូរ ជាមួយផ្លែឈើ

អ្នកប្រហែលធ្លាប់ឃើញផលិតផលទឹកដោះគោជូរដែលគេដាក់លាយជាមួយផ្លែឈើ ដូចជាប៊ឺរី ឬស្ត្រេបឺរីជាដើមហើយមែនទេ? យ៉ាងណាមិញ ការយកផ្លែឈើទៅលាយជាមួយទឹកដោះគោជូរ គឺធ្វើឲ្យអ្នកមានអារម្មណ៍ថាហល់ខ្លាំង និងមានបញ្ហាពិបាកដល់ការរំលាយអាហារ។

រូបភាពតំណាង

៣. ទឹកក្រូច និងទឹកដោះគោ

ទឹកក្រូចមិនអាចលាយឬផឹកទន្ទឹមនឹងទឹកដោះគោបាននោះទេ ដោយសារតែវានឹងធ្វើឲ្យអ្នកឈឺក្រពះ ព្រោះទឹកក្រូចមានជាតិអាស៊ីត ដែលអាចធ្វើឲ្យទឹកដោះគោរាងកក វិវត្តន៍ទៅជាអន្លាយដូចជាឈីស។ អ្នកនឹងមានអារម្មណ៍មិនស្រួលក្រពះ ពី២ទៅ៦ម៉ោង ហើយធ្វើឲ្យអ្នកហើមពោះទៀតផង។

រូបភាពតំណាង

៤. ប៊ឺហ្គឺរ និង ដំឡូងបារាំងចៀន

នៅតាមហាងអាហារបឺហ្គឺរសឹងតែទាំងអស់ តែងតែមានឈុតដែលគេលាយ បឺហ្គឺរ ឲ្យញ៉ាំជាមួយដំឡូងបារាំងចៀនដែលការពិតទៅអ្នកជំនាញគិតថា វាមិនគួរជាអាហារដែលយើងត្រូវទទួលទានញឹកញាប់ទេ។ អ្នកជំនាញបាននិយាយថា អ្នកគួរតែទទួលទានបឺហ្គឺរពីររួមគ្នា ជាជាងទទួលទានបឺហ្គឺរជាមួយដំឡូងបារាំងចៀន។ ការទទួលទានបឺហ្គឺរពីរដុំគឺធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងបង្កើនប្រូតេអ៊ីន ដោយកាត់បន្ថយការទទួលទានអាហារថាមពល (Carbs) ។

រូបភាពតំណាង

៥. ទឹក និងអាហារ

អ្នកមិនគួរញ៉ាំបណ្ដើរផឹកទឹកបណ្ដើរនោះឡើយ ដោយសារវាធ្វើឲ្យទឹកមាត់របស់អ្នកផលិតច្រើនពេកដែលធ្វើឲ្យមានបញ្ហាដល់ការរំលាយអាហារ និងធ្វើឲ្យឡើងទម្ងន់ទៀតផង៕

រូបភាពតំណាង

ប្រភព៖: brightside

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]