យល់ដឹង៖ នារីៗយើងដែលចូលចិត្តការតុបតែងមុខឬហៅថា Make Up នោះគឺសុទ្ធតែចង់ឲ្យក្រែមរបស់ខ្លួនដែលលាបទៅនេះជាប់ពណ៌បានយូរ ព្រោះមិនចង់ឲ្យគេឃើញថាបបូរមាត់ស្លេកទេ ឯអ្នកខ្លះទៀតក៏មិនទំនេរអាចលាបក្រែមច្រើនដងក្នុងមួយថ្ងៃដែរ។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ ពួកយើងបានណែនាំវិធីសាស្ត្រជួយឲ្យក្រែមរបស់អ្នកជាប់ពណ៌បានយូរសឹងតែពេញមួយថ្ងៃ៖

១. ជម្រុះកោសិកា

កុំគិតថាមានតែផ្ទៃមុខនិងស្បែកដងខ្លួនទេដែលអាចជម្រុះកោសិកាបាននោះ ការពិតបបូរមាត់អ្នកក៏ត្រូវការជម្រុះកោសិកាចាស់ៗចេញផងដែរ។ ការជម្រុះកោសិកាចធ្វើឡើងតាមវិធីធម្មជាតិឬគីមី ដូចជាច្រាស់មកដុសថើៗលើបបូរមាត់ ឬប្រើតាមវិធីយកស្ករមកលាបនៅលើបបូរមាត់ធ្វើជាផលិតផលជម្រុះកោសិកា ដើម្បីឲ្យបបូរមាត់ទន់រលោង។

២. ប្រើប្រាស់ Primer មុនលាបក្រែម

នេះជាដំណាក់កាលដែលនារីៗតែងមើលរំលង ដែលការពិតការលាប Primer លើបបូរមាត់គឺជួយឲ្យពណ៌ក្រែមរបស់អ្នកជាប់បានយូរ។ អ្នកគួរតែយក Primer មកលាបថ្នមៗលើបបូរមាត់។

រូបភាពតំណាង

៣. គូសLiner លើបបូរមាត់ 

ស្រីៗអាស៊ីភាគច្រើនមិនសូវនិយមរឿងការផាត់មុខ ដោយយកគូស Lip Liner ជាស៊ុមជុំវិញបបូរមាត់នោះទេ ប៉ុន្តែការពិតនេះជាគន្លឹះដ៏សំខាន់មួយផងដែរ។ ការគូស Lip Liner តាមរូបរាងបបូរមាត់ដូចជាខ្សែខណ្ឌជួយឲ្យក្រែមដែលអ្នកលាបមិនប្រតាកចេញក្រៅ។

៤. ផ្ដិតបបូរមាត់និងលាបក្រែមច្រើនតង់

បន្ទាប់ពីអ្នកលាបក្រែមលើបបូរមាត់អ្នករួចហើយ អ្នកគួរតែយកក្រដាសជូតមាត់មកផ្ដិតលើបបូរមាត់ ដើម្បីលាងភាពប្រតាកចេញ ហើយលាបថែមមួយជាន់ឬពីរជាន់ទៀត ដោយពេលលាបរួចត្រូវយកក្រដាសមកផ្ដិតដដែលៗមុននឹងបន្តលាបទៅមួយដំណាក់កាលទៀត។

រូបភាពតំណាង

៥. ប្រើម្សៅហុយ

ការប្រើម្សៅហុយគឺប្រើបានទាល់តែអ្នកចង់ឲ្យក្រែមជាប់បានយូរ ហើយអ្នកមិនញ៉ាំអីសោះ គឺអាចលាបម្សៅហុយនៅលើនោះ តែផ្ដិតតិចៗបានហើយ បន្ទាប់ពីលាបក្រែមរួច ហើយក្រោយប្រើម្សៅហុយរួចហើយ អ្នកអាចលាបក្រែមថែមពីលើបន្តិចទៀតក៏បាន៕  

រូបភាពតំណាង

ប្រភព៖: southernliving

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]