ញូវដែលី៖ រដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌាបានបិទសាលារៀន ការិយាល័យ និងមធ្យោបាយសាធារណៈមួយចំនួន កាលពីថ្ងៃពុធ ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ Nipah ដ៏កម្រ និងដ៏សាហាវ ដែលបានសម្លាប់មនុស្សពីរនាក់។

មន្ត្រីសុខាភិបាលរដ្ឋបាននិយាយថា មនុស្សពេញវ័យម្នាក់ និងកុមារម្នាក់ ​បានស្លាប់ នៅក្នុងមន្ទីរពេទ្យ ហើយមនុស្សជាង ៧០០ នាក់កំពុងត្រូវបានធ្វើតេស្តរកមេរោគនេះ ដែលត្រូវបានឆ្លងតាមរយៈការប៉ះពាល់ជាមួយវត្ថុរាវក្នុងខ្លួនរបស់សត្វប្រចៀវ ជ្រូក ឬមនុស្សជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋាភិបាលរដ្ឋកាលពីល្ងាចថ្ងៃពុធបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៧០៦ នាក់ រួមទាំងបុគ្គលិកសុខាភិបាលចំនួន ១៥៣ នាក់ បានធ្វើតេស្តរកឃើញបានឆ្លងនឹងវីរុសមួយនេះ។

ក្នុងនោះ អ្នកឆ្លងពីរនាក់បានស្លាប់ចាប់តាំងពីថ្ងៃទី ៣០ ខែសីហា នៅក្នុងការផ្ទុះរលក លើកទី ៤​របស់រដ្ឋ Kerala ចាប់តាំងពីឆ្នាំ ២០១៨ ដោយបង្ខំឱ្យអាជ្ញាធរប្រកាសតំបន់ហាមឃាត់នៅក្នុងភូមិ Kozhikode៕

ប្រភព៖ straitstimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]