បរទេស៖ ថ្មីៗនេះ កំពូលតារាបាល់ទាត់ឆ្នើម លោក Lionel Messi និងភរិយា Antonela ត្រូវបានគេរាយការណ៍ថា ទើបតែចំណាយប្រាក់ប្រមាណ ១០.៨ លានដុល្លារ ដើម្បីទិញផ្ទះវីឡាមួយ នៅមាត់ទន្លេ ក្នុង Fort Launderdale រដ្ឋ Florida ។

តាមរយៈប្រភពព័ត៌មានបានបង្ហាញថា កាលពីដើមសប្តាហ៍នេះ មានប្រភពជាច្រើននៅសហរដ្ឋអាមេរិក បាននិយាយថា លោក Messi និងភរិយារបស់ខ្លួន បានទិញវីឡាថ្មីមួយ ដែលមានបន្ទប់គេង ៨ និងបន្ទប់ទឹក ៩ ជាពិសេស យោងតាមក្រុមហ៊ុន Real Deal បានបង្ហាញថា អចលនទ្រព្យមួយនេះ មានទំហំប្រហែល ៣២០០ ម៉ែត្រការ៉េ និងមានចតឯកជនពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ផ្ទះថ្មីរបស់គូស្វាមីភរិយាមួយនេះ ថែមទាំងមានយានដ្ឋាន ចំនួនបី អាងហែលទឹកខាងក្រៅ បន្ទប់ស្ប៉ា កន្លែងហាត់ប្រាណ និងផ្ទះបាយដែលរចនាតាមបែបអ៊ីតាលី ទៀតផង។ ផ្ទះវីឡានេះ ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៨៨ និងជួសជុលឡើងវិញនៅឆ្នាំ ២០០០ ដែលផ្ទះមួយនេះ គឺពោរពេញទៅដោយពន្លឺធម្មជាតិ និងមានការតុបតែងប្លែកៗជាច្រើន៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Messi
Messi
Messi
Messi និងភរិយា
រូបភាពផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]